អ្នកនិពន្ធខ្មែរពីរនាក់ គឺ លោក ម៉ា ច័ន្ទ​បញ្ញា និង​លោក ហេង ឧត្តម ជាប់ ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង»

សមាគម​អ្នកនិពន្ធខ្មែរ​នៅ​បរទេស ប្រចាំ​ប្រទេស សូម​សរសើរ​ចំពោះ​យុវ​អ្នកនិពន្ធ​ខ្មែរ ពីរ​រូប ដែល​បាន​ជាប់​រង្វាន់​ជ័យលាភី​«អ្នកនិពន្ធ​អាស៊ានវ័យ​ក្មេង​Ou»(ASEAN Young Writers Award) គឺ លោក ម៉ា ច័ន្ទ​បញ្ញា និង​លោក ហេង ឧត្តម។

យើង​សូម​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​របស់​អ្នក​ទាំងពីរ​កន្លង​មករហូត​ទទួល​ជ័យលាភី​នាពេល​នេះ ​ដើម្បី​បម្រើ​អក្សរសាស្ត្រ អក្សរ​សិល្ប៍​ខ្មែរ​Maយើង។ នេះ​ជា​ការ​រួម​ចំណែក​ជាមួយ​អ្នក​និពន្ធ​ខ្មែរ​ដដៃ​ទៀត ដើម្បី​តម្កើង​តម្លៃ​អក្សរ​សិល្ប៍​ខ្មែរ​យើង។

សមាគម​សង្ឃឹម​ថា យុវអ្នកនិពន្ធ​ទាំង​ពីរនិង​អ្នកនិពន្ធ​ខ្មែរ​ទាំង​ឡាយ​ ​នឹង​នៅតែ​បន្ត​សរសេរ​ដើម្បី​បម្រើ​ខ្មែរនិង​ពិភព​លោក​បន្ត​ទៀត ក្នុង​វត្ថុបំណង​ពង្រឹង​ខឿន​វប្បធម៌​អក្សរ​សាស្ត្រ​ជាតិ បម្រើ​ស្មារតី​អ្នកអាន ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​នៅ​ក្នុង​សង្គម។

គួរ​បញ្ជាក់​ថា ជ័យលាភី​«អ្នកនិពន្ធ​អាស៊ានវ័យ​ក្មេង​ »(ASEAN Young Writers Award) ជា​ពាន​រង្វាន់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បង្កើត​ឡើង​នៅ​ក្នុង​រដ្ឋាបាល​ក្រុងបាំង​កក (Bangkok Metropolitan Administration) និង​គណៈកម្មការ​ពាន​រង្វាន់​អ្នកនិពន្ធអាស៊ាន (Organizing Committee of the S.E.A. Write Award)​ សហការ​ជាមួយ​ បណ្តាញ​អ្នកនិពន្ធអាស៊ាន និង​ មហាវិទ្យាល័យ​​សិល្បៈ​ នៃ​សាកល​វិទ្យាល័យ Mahidol ។

តាម​រយៈ​ស្មារតី​ សហគមសេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) ជ័យលាភី​«អ្នកនិពន្ធ​អាស៊ានវ័យ​ក្មេង​» នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើក​ស្ទួយ​អ្នក​ជំនាន់​ថ្មី​ដែល​មាន​ទេព​កោសល្យ​អក្សរ​សិល្ប៍​ និង​ដើម្បី​ពង្រី​ងរឹត​ចំណង​ទាក់​ទង​​វប្បធម៌​នៅ​ក្នុង​តំបន់ ព្រម​ទាំង​លើក​កម្ពស់​ការ​អាន​ និង​សរសេរ​ក្នុង​ចំណោម​ប្រជា​ជន​វ័យ​ក្មេង​ថៃនិង​ក្នុង​តំបន់​អាស៊ាន។

ពិធី​ប្រគល់​រង្វាន់​ដល់ជ័យលាភី​«អ្នកនិពន្ធ​អាស៊ានវ័យ​ក្មេង​»
oudom, 20010
លើកនេះ ក៏​នឹង​ត្រូវ​រៀប​ចំ​ជា​ការ​អប​អរដល់​ខួប​លើក​ទី​១៣ នៃ​ការ​ដាក់​ក្រុង​បាំង​កក​ជា​រាជធានី​សៀវភៅ​ពិភព​លោក ដោយ​អង្គការ​យូណេស្កូ។ មិន​តែប៉ុណ្ណោះ ក៏​នឹង​មាន​ការ​ប្រកាសបើក​ឲ្យ​​​ប្រកួត​រង្វាន់​លើក​ទី​៣៥ នៃ​រង្វាន់​អ្នកនិពន្ធ​អាស៊ាន​ប្រចាំ​ឆ្នាំ ផង​ដែរ​។

 លោក​លោកស្រី​អាច​ស្វែង​យល់​បន្ថែម​ពី​ជ័យ​លាភី​នេះ តាម​រយៈ​គេហទំព័រ ៖ The ASEAN Young Writers Award

start01_en

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s