ពានរង្វាន់អក្សរសិល្ប៍សន្តិភាព ឆ្នាំ២០១៧
សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង
បង្កើតកម្មវិធីប្រកួតប្រជែងស្នាដៃ
“ពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៣ ប្រចាំឆ្នាំ២០១៧”
ផ្នែកកំណាព្យ និងផ្នែករឿងខ្លី។
លក្ខខណ្ឌ៖
១. ប្រធានបទដោយសេរី ប្រកបដោយទស្សនវិជ្ជាជីវិត មានសោភ័ណ ឆ្លុះបញ្ចាំងពីសន្ដិភាព និងជាស្នាដៃថ្មី។
២. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតប្រជែងបាន២ស្នាដៃ។
៣. ស្នាដៃត្រូវសរសេរដោយកុំព្យូទ័រ មិនលើសពី១៥ទំព័រ។
៤. បេក្ខជនត្រូវបញ្ជាក់ឈ្មោះ អាសយដ្ឋាន សារអេឡិត្រូនិក និងលេខទូរសព្ទឲ្យបានច្បាស់លាស់។
៥. ទទួលស្នាដៃពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ជាកំហិត។
ជ័យលាភីរង្វាន់៖
ទឹកប្រាក់ វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ។
សូមផ្ញើស្នាដៃតាមរយៈ
សារអេឡិចត្រូនិក៖ p.prize2017@gmail.com
លេខទូរសព្ទ៖ ០១២ ៥៧៤ ៦៣៤
បញ្ជាក់៖
រង្វាន់នឹងប្រកាសនៅខែវិច្ឆិកា ឆ្នាំ២០១៧ នារាជធានីភ្នំពេញ។
គណៈកម្មការចូលរួមវាយតម្លៃ គឺជាអ្នកស្រាវជ្រាវ កវី និងអ្នកនិពន្ធខ្មែរ
នៅប្រទេសកម្ពុជា បារាំង អាល្លឺម៉ង កាណាដា ជប៉ុន និងអាម៉េរិក។
គណៈកម្មការរក្សាសិទ្ធិផ្លាស់ប្តូរកម្មវិធីតាមការចាំបាច់។
*សូមចុចលើតំណខាងក្រោម ដើម្បីទទួលបានប្រកាសជាឯកសារ PDF ៖
https://drive.google.com/…/0B7toWSA66SU8RjFqU3hucUwwRTQ/view
យុវអ្នកនិពន្ធខ្មែរពីរនាក់ជាប់ពានរង្វាន់«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥»
សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង មានក្តីសោមនស្សរីករាយ ពេលទទួលដំណឹងថា យុវអ្នកនិពន្ធខ្មែរពីរូបទទួលបានពានរង្វាន់«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥»។ ខាងក្រោមនេះ ជាអត្ថបទពិស្តារ។
អ្នកនិពន្ធវ័យក្មេងរបស់កម្ពុជា២នាក់ បានជាប់ពានរង្វាន់«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥» កាលពីដើមសប្តាហ៍នេះ នៅប្រទេសថៃ គឺលោក ម៉ា ច័ន្ទបញ្ញា និងលោក ហេង ឧត្តម។ ស្នាដៃរបស់លោក ឧត្តម មានចំណងជើងថា «ខ្ញុំរៀនត្រួតថ្នាក់» ចំណែករឿងរបស់បញ្ញា មានចំណងជើងថា «អាណាចក្រចង្រិត»។ គណៈកម្មាធិការអ្នកនិពន្ធអាស៊ាន The S.E.A. write committee នៅក្រុងបាងកក ជាអ្នករៀបចំពានរង្វាន់ The ASEAN Young Writer awards 2015 និងប្រគល់ពានរង្វាន ដោយអភិបាលក្រុងបារាំងកក កាលពីថ្ងៃចន្ទ ទី ១៤ធ្នូកន្លងទៅនេះ។
យុវជន ហេង ឧត្តម ជានិស្សិតផ្នែកនីតិសាស្ត្រ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ។ ជាអ្នកសារព័ត៌មាន Freelancer ឲ្យវិទ្យុបារាំងអន្តរជាតិ RFI khmer ផង លោក ហេង ឧត្តម បានប្រាប់ថា លោកផ្តើមតែងនិពន្ធ តាំងពីឆ្នាំ២០០៩ រហូតមកដល់ចុងឆ្នាំ២០១៥នេះ បានចំនួនជាង៣០ចំណងជើងហើយ។ យុវអ្នកនិពន្ធវ័យក្មេងរូបនេះ បន្តថា៖ «រឿងដែលខ្ញុំដែលជាប់ពានរង្វាន់នេះ គឺនិយាយពីសិស្សក្រីក្រម្នាក់ នៅវិទ្យាល័យ ដែលប្រឈមនឹងការលំបាកក្នុងការសិក្សា។ គេអត់លុយបង់រៀនកួរ និងទិញក្រដាសមេរៀន… រឿងនេះ បង្ហាញពីមួយជ្រុងនៃអំពើពុករលួយក្នុងប្រព័ន្ធអប់រំ។ ប៉ុន្តែតួអង្គរបស់ខ្ញុំមានឆន្ទៈវិជ្ជមានចំពោះអនាគតរបស់កម្ពុជា»។
សូមបញ្ជាក់ថា មុននឹងជាប់ជ័យលាភីអ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥នេះ រឿង«ខ្ញុំរៀនត្រួតថ្នាក់»របស់ ហេង ឧត្តម បានជាប់ជ័យលាភីលេខ២ ឆ្នាំ២០១១ ហើយត្រូវបកប្រែជាភាសាអង់គ្លេស និងបោះពុម្ពផ្សាយនៅឆ្នាំ២០១៣ ដោយសមូហកម្មអក្សរសិល្ប៍ នូ ហាច។ ស្នាដៃនេះ ត្រូវបោះពុម្ពលើកទី២ ក្នុងសៀវភៅ«គ្រប់យ៉ាងដើម្បីអ្នកណា?» ក្នុងឆ្នាំ២០១៤។ អ្នកនិពន្ធរូបនេះ ក៏គ្រោងនឹងបោះពុម្ពស្នាដៃរបស់ខ្លួនជាសៀវភៅ នៅដើមឆ្នាំ២០១៦ ក្រោមចំណងជើងថា «សង្ឃឹមថ្ងៃមួយ» ដែលគាត់កំពុងស្វែងរកដៃគូសហការ និងថវិកាសម្រាប់គម្រោងបោះពុម្ពសៀវភៅនេះ។
ចំពោះយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍តែងនិពន្ធ លោក ហេង ឧត្តម បានចែករំលែកបទពិសោធ យ៉ាងដូច្នេះថា «បើចង់ក្លាយជាអ្នកនិពន្ធ ដំបូងគួរតែត្រូវចាប់ផ្តើមអានសៀវភៅឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន អានគ្រប់ប្រភេទស្នាដៃ និងចាប់ផ្តើមរៀនសរសេរ។ បើពុំទាន់ចេះរៀបចំសរសេរសាច់រឿងអ្វីទេ គឺត្រូវផ្តើមពីការសរសេរកំណត់ហេតុប្រចាំថ្ងៃសិន សេរសេរពីអ្វីដែលខ្លួនជួបប្រទះ បានឃើញ និងគិត។ បន្ទាប់មក យើងនឹងពិសោធន៍ខ្លះ ហើយអាចប្រឌិតរឿង បូកផ្សំនឹងសិល្បៈរៀបចំសាច់រឿងបន្ថែមទៀតបាន តែត្រូវសរសេរឲ្យស្របតាមផ្នត់គំនិតឧត្តមគតិរបស់ខ្លួន»។
ចំណែកស្នាដៃរឿង «អាណាចក្រចង្រិត» របស់ លោក ម៉ា ច័ន្ទបញ្ញា ធ្លាប់ឈ្នះពានរង្វាន់ពីសមាគម PEN Cambodia រួចម្តងហើយនាពេលកន្លងទៅ និងបានទទួលរង្វាន់«អ្នកនិពន្ធវ័យក្មេងអាស៊ាន»ឆ្នាំ២០១៥នេះទៀត។ លោក បញ្ញា ពុំបានមានវត្តមាននៅឱកាសទទួលពានរង្វាន់នៅរាជធានីបាំងកកនោះទេ ពីព្រោះគាត់ត្រូវទៅសម្តែងសិល្បៈ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីតំណាងឲ្យមាតុភូមិកម្ពុជា ក្នុងថ្ងៃជាមួយគ្នានេះដែរ។
យ៉ាងណាក៏ដោយ លោក ម៉ា ច័ន្ទបញ្ញា បានប្រាប់ថា «ស្នាដៃដែលជាប់រង្វាន់ The ASEAN Young Writer awards 2015មួយនេះ ជារឿងច្នៃប្រឌិតបែបពិចារណាមួយ ដែលខ្ញុំបានបូកបញ្ចូលសិល្បៈនិពន្ធបទភ្លេងតិចតួច និងបង្កប់ន័យទស្សនៈវិជ្ជា ក្នុងគំនិតភាពជាអ្នកដឹកនាំ ដែលត្រូវការភាពច្នៃប្រឌិត ជាមួយវប្បធម៌បែបទំនើប។»។
អ្នកនិពន្ធវ័យក្មេងអាស៊ានរូបនេះ ចង់ផ្តាំប្រាប់យុវជនខ្មែរទាំងឡាយថា៖ «ត្រូវតែតស៊ូជម្នះឧបសគ្គជីវិត និងរក្សាក្ដីសង្ឃឹមជានិច្ចចំពោះអ្វីដែលខ្លួនស្រឡាញ់ ដែលខ្លួនយល់ថា មានតម្លៃចំពោះមនុស្សជាតិ និងពិសេស តម្លៃដែលឆ្លុះបញ្ចាំងពីវប្បធម៌ថ្មី ចាស់ ទំនើប នៃជាតិមាតុភូមិរបស់យើង»។
លោកសង្កត់ធ្ងន់ថា៖ «សិល្បៈល្អ គឺកើតចេញពីបច្ចេកទេស និងអារម្មណ៍។ បើចង់ឲ្យស្នាដៃសិល្បៈណាមួយមានភាពរស់រវើក និងមានទស្សនីយភាព ស៊ីជម្រៅ សិល្បៈករ ឬអ្នកនិពន្ធ គួរគប្បី ភ្លក្សឲ្យច្រើនពីរសជាតិនៃជីវិត។ មិនតែប៉ុណ្ណោះ ត្រូវរកបុគ្គលណាម្នាក់ធ្វើជាគំរូ ហើយរៀនដើរតាមលំអានរបស់គាត់»។
អ្នកនិពន្ធវ័យក្មេង ម៉ា ច័ន្ទបញ្ញា មានទេពកោសល្យសិល្បៈច្រើនយ៉ាងណាស់ ដែលគួរឲ្យកោតសរសើរ។ គាត់ចេះតែងនិពន្ធ បទភ្លេង ទំនុកច្រៀង រឿងខ្លី កំណាព្យ ចេះរាំ ចេះច្រៀង…។ បញ្ញា បានទទួលពានរង្វាន់ក្នុងស្រុកខាងតែងនិពន្ធ និងជ័យលាភីចម្រៀងថ្នាក់ជាតិ ព្រមទាំងបានឡើងឆាកជាច្រើនមកហើយទាំងក្នុងប្រទេស និងក្រៅស្រុក។
លោក ម៉ា ច័ន្ទបញ្ញា ចង់អំពាវវនាវឲ្យអ្នកវិនិយោគទុននិងម្ចាស់ក្រុមហ៊ុនទាំងឡាយ «សូមគាំទ្រឲ្យកាន់តែច្រើនឡើងនៅក្នុងវិស័យសិល្បៈនិងការតែងនិពន្ធនេះ ពិសេសស្នាដៃដែលមានការច្នៃប្រឌិតនិងបង្កើតថ្មី។ ព្រោះថា រាល់ភាពជោគជ័យនៃជំនួញធំៗទាំងឡាយ ពិសេសផ្នែកសេដ្ឋកិច្ច សុទ្ធតែមិនអាចខ្វះបានឡើយវិស័យសិល្បៈ និងការតែងនិពន្ធទាំងនេះ ឬអាចនិយាយបានថា សិល្បៈគឺជាថ្នាំទិព្វជួយឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ ការគាំទ្ររបស់គ្រប់គ្នា គឺជាកម្លាំងជំរុញចិត្ត និងជាឆន្ទៈរបស់ពួកយើង»។
សូមជម្រាបថា ការប្រកួតស្នាដៃនិពន្ធរឿងខ្លីក្របខណ្ឌអ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥នេះ មានការចូលរួមប្រកួតពីអ្នកនិពន្ធវ័យក្មេង ទាំង១០ប្រទេសរបស់ ASEAN ដែលមានជាង១៦០ស្នាដៃចូលរួម។ ចំពោះស្នាដៃរឿងពីស្រុកខ្មែរ ក្នុងការប្រកួតស្នាដៃកម្រិតតំបន់លើកនេះ គឺសមាគម PEN Cambodia ជាអ្នកជួយសម្របសម្រួលបញ្ចូនស្នាដៃពីកម្ពុជា។
សូមបញ្ជាក់ថា អ្នកនិពន្ធវ័យក្មេងនៅក្នុងប្រទេសសមាជិកអាស៊ាននីមួយបានជាប់ស្នាដៃចំនួន២នាក់ គឺផ្នែកសាភាជាតិម្នាក់ និងភាសាអង់គ្លេសម្នាក់។ ប៉ុន្តែជាការកត់កម្គាល់ ស្នាដៃពីប្រទេសឡាវ និងឥណ្ឌូនេស៊ី គឺជាប់តែម្នាក់ៗប៉ុណ្ណោះ គឺផ្នែកភាសាជាតិ៕
អត្ថបទដោយ ៖ ជំនិត
កាសែតភ្នំពេញប៉ុស្តិ៍ ផ្នែកខាងយុវជន Lift ក៏មានផ្សាយពីព័ត៌មាននេះដែរ។ សូមចុះទីនេះ
រឿង ដេកស្អាត និពន្ធដោយ រី សារ៉ង់
សមាគមឈរលើស្មារតីលើកទឹកចិត្តយុវអ្នកនិពន្ធឲ្យកាន់តែខិតខំសរសេរ និងមានកម្លាំងចិត្តក្នុងបន្តកិច្ចនេះកាន់តែច្រើន និងកាន់តែប្រសើរ ទើបសមាគមសម្រេចផ្សាយស្នាដៃនេះ។
រឿង ដេកស្អាត
និពន្ធដោយ រី សារ៉ង់
“ចន្ទ្រា! កូនឯងនៅដេកទ្រមក់ដល់ណាទៀត! នេះថ្ងៃរះចាំងគូទហើយណា៎.. កូនជាស្រី! ដេកបែបនេះមិនសមរម្យទេ គួរតែកែទម្លាប់អាក្រក់នេះចោលទៅ កូនស្រីក្រៅពីថែរក្សាខ្លួនបានស្អាតបាតហើយ ការដេកក៏ត្រូវស្អាតដូចគ្នាដែរ! ចាប់ពីស្អែកនេះទៅកុំឱ្យម៉ាក់ឃើញកូនដេកបែបនេះឱ្យសោះ បើមិនអញ្ចឹងទេច្បាស់ជាមានអង្គប្រជុំមួយកើតឡើងជាមិនខាន!”។
ម៉ាក់ខ្ញុំបើកទ្វារចូលមកទេសនាទាំងព្រឹក ធ្វើឱ្យខ្ញុំភ្ញាក់ទាំងមិនទាន់សម្រេចបំណងក្នុងយល់សប្តិ។ ហ៊ឹះចំជាស៊យមែន! បុរសម្នាក់នោះគេរៀបនឹងជូនផ្កាខ្ញុំទៅហើយស្រាប់តែសំឡេង “គ្រែកៗៗ” (ម៉ាក់បើកទ្វារ) ហើយថែមទាំងសូត្រមេពីរលាន់ឮទ្រហឹងអឺងកងចូលមកកាត់សង្វាក់ ត្រង់ឈុតឆាកស្នេហារបស់ខ្ញុំអស់រលីង។
ម៉ាក់និយាយហើយក៏ចេញទៅវិញ។ ខ្ញុំនៅនឹកស្តាយដំណេកមិនទាន់អស់ចិត្តសោះ។ ចិត្តមួយចង់ដេកបន្តក្រែងលោអាចយល់សប្តិតភាគឃើញគេម្នាក់នោះម្តងទៀត។ ប៉ុន្តែបែបមិនកើតទេ ព្រោះពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចពេញបន្ទប់ខ្ញុំបាត់ទៅហើយ ។ ម៉ោង៧ទៅហើយ! ម៉េចថ្ងៃនេះខ្ញុំដេកយូរម្ល៉េះ? រាល់ដងត្រឹមតែ៦កន្លះសោះ។សំណាងហើយថ្ងៃនេះជាថ្ងៃសម្រាក កុំអី! មានឈ្មោះកត់ចូលក្នុងបញ្ជីគ្រោះថ្នាក់របស់អ្នកគ្រូជាមិនខាន។
ឆ្ងល់ដែរ! ហេតុអីក៏ព្រឹកនេះម៉ាក់ទេសនាប្លែកខុសពីធម្មតា? បើទោះជាខ្ញុំទម្លាប់ដេកទ្រមក់យូរបន្តិចក៏គាត់មិនដែលស្តីឱ្យច្រើនដល់ថ្នាក់ហ្នឹងដែរ ម៉េចចឹងហ្ន៎? ខ្ញុំសម្រេចចិត្តបើកភ្នែកហើយក្រោកពីកម្រាលពូកដ៏ទន់ល្មើយទាំងក្តីអាល័យ ។
ស្លាប់ហើយ! តើនេះជាបន្ទប់ដេករបស់ខ្ញុំឬក៏ជាសំបុកជ្រូក? ហេតុអីក៏បន្ទប់ខ្ញុំរប៉ាត់រប៉ាយយ៉ាងហ្នឹង? មើលចុះ! ខ្នើយកើយទៅនៅឯចុងជើង ខ្នើយគងទៅទើរលើក្បាលក្បែរមាត់បង្អួច។ ចំណែកភួយវិញរឹតតែអស្ចារ្យទៅទៀត។ តើភួយរបស់ខ្ញុំអាចចូលក្រោមគ្រែបានដោយរបៀបណា? ខ្ញុំគិតមិនចេញសោះ ។ ព្រោះតែបែបនេះហើយបានជាត្រូវមាត់ម៉ាក់ទាំងព្រឹក ។
បន្ទាប់ពីរៀបចំទុកដាក់ភួយខ្នើយនិងសំភារៈក្នុងបន្ទប់ឱ្យមានសណ្តាប់ធ្នាប់ហើយ ខ្ញុំក៏នៅតែមិនអស់ចិត្ត។ ហេតុអ្វីខ្ញុំដេកអាក្រក់ដល់ម្ល៉ឹង? បើថាបានមើលរឿងភាគវាយតប់ កាប់ចាក់ ហោះហើរពីក្បាលព្រលប់ទៅមិនថាទេ តែមួយរយៈនេះសូមស្បថ ខ្ញុំពិតជាមិនដែលបានមើលមែន ។ គិតទៅគិតមកមានអារម្មណ៍ថាការដេករបស់ខ្ញុំសាហាវជាងឈុតប្រយុទ្ធគ្នានៅក្នុងខ្សែភាពយន្តទៅទៀត ។ ខ្ញុំគឺជាយុវតី គួរណាស់តែចេះប្រណិប័តន៍តាមក្បួនច្បាប់ស្រី មិនគួរគប្បីធ្វើបែបហ្នឹងសោះឡើយ ប៉ុន្តែនេះមិនមែនជាចេតនាខ្ញុំទេ ។ ខ្ញុំប្រឹងរកចម្លើយដែរនៅតែរកមិនឃើញ ថាហេតុអ្វីបានជាពេលបើកភ្នែកឡើងអ្វីៗរញ៉េរញ៉ៃពេញបន្ទប់ ហើយខ្ញុំក៏មិនប្រាដកដែរថាយប់ម៉ិញ មុនពេលដេកបន្ទប់របស់ខ្ញុំមានសភាពបែបណានោះ ។
ម៉ោង៨គត់ ម៉ាក់ឱ្យខ្ញុំទៅផ្សារទិញត្រី សាច់ និងបន្លែដើម្បីចំអិនអាហារថ្ងៃត្រង់សម្រាប់ថ្ងៃនេះ ។ តួនាទីជាកូនស្រីអារឿងចូលចង្ក្រាន បាយទឹក ដាំស្លរ ទឹកក្តៅឬទឹកត្រជាក់ ខ្ញុំមិនចោលម្សៀតទេ ។ ខ្ញុំតែងតែឈរក្បែរម៉ាក់គ្រប់ពេលដែលម៉ាក់ចំអិនម្ហូបអាហារ ដើម្បីចាំជួយហុចនេះ ហុចនោះឱ្យគាត់ជានិច្ច។ ម៉ាក់ធ្លាប់ប្រាប់ខ្ញុំថា ជាស្រ្តីទោះបីជាមានការសិក្សាខ្ពស់ដល់កម្រិតណាក៏ដោយ ក៏ត្រូវតែចូលចង្ក្រានដែរ ព្រោះការរៀបចំទុកដាក់ផ្ទះសំបែងឬការងារមេផ្ទះជាអ្វីដែលនារីត្រូវតែចេះដោយខានពុំបាន
បើមិនដូច្នោះទេប្រាកដជាមិនអាចផ្គាប់ចិត្តស្វាមីបានឡើយ ។ នឹកដល់រឿងអនាគតខ្ញុំមានអារម្មណ៍ថាខ្មាសខ្លួនឯងខ្លាំងណាស់ ព្រោះមិនទាន់ចេះដេកស្អាតផងហ្នឹង! ហាសហា៎! ម៉េចក៏ម៉ាក់ខ្ញុំចេះនឹកឃើញពាក្យថា “ដេកស្អាត” នេះបាន? ប្រហែលមកពីការដេករបស់ខ្ញុំវាអាក្រក់បំផុតរកលេខដាក់គ្មានហើយ ទើបអាចធ្វើឱ្យគាត់រំជួលចិត្តរហូតដល់ធ្លោយមាត់បញ្ចេញពាក្យនេះមក ។
យប់នេះខ្ញុំអង្គុយគិតរកវិធីសាស្រ្តក្នុងការដេក ។ នៅក្នុងចិត្តខ្ញុំចេះតែទន្ទេញពាក្យថា “ដេកស្អាតៗៗៗ” ជាប់រហូត ។
មែនហើយ! ខ្ញុំត្រូវបង្កើតកម្រងសំណួរខ្លះៗសួរខ្លួនឯង បន្ទាប់មកព្យាយាមរកដំណោះស្រាយ បើមិនដូច្នោះទេច្បាស់ជាត្រូវមាត់ម៉ាក់នៅព្រឹកស្អែកនេះទៀតជាក់ជាមិនខាន។ ខ្ញុំសួរខ្លួនឯងថា៖ ដូចម្តេចដែលហៅថាដេកស្អាត? តើការដេកស្អាតមានរូបមន្តដែរឬទេ? តើការដេកយ៉ាងម៉េចទើបហៅថាស្អាត? ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវដេកស្អាត? សំណួរទាំងនេះវាមិនពិបាកឆ្លើយទេសម្រាប់ខ្ញុំ។ ក្រោយពីសាកល្បងគិតបន្តិចមក ខ្ញុំដឹងតម្រុយខ្លះៗហើយថាខ្ញុំគួរធ្វើបែបណា។
ខ្ញុំពិតជាឆ្លាតណាស់! គំនិតបែបនេះក៏គិតឃើញដែរ ធានាថាសំឡេងទេសនារបស់ម៉ាក់នឹងត្រូវបានបញ្ចប់ចាប់ពីព្រឹកស្អែកនេះតទៅ។
កូននាឡិកានៅលើតុដើរត្រិកៗដូចជាខ្ជិលណាស់។ យប់នេះមុននឹងដេកខ្ញុំរៀបចំអ្វីៗដែលមាននៅលើគ្រែយ៉ាងស្អាតនិងមានសណ្តាប់ធ្នាប់ ។ គ្រប់សព្វហាក់បីដូចជាស្អាតហើយ តែដូចខ្វះអ្វីម្យ៉ាង។ នឹកឃើញហើយ! ខ្ញុំទាញម៉ាស៊ីនចាក់ MP3 តូចមួយចេញពីក្នុងថតតុមកដាក់ក្បែរក្បាលដំណេក។ ពិតជារ៉ូមែនទិចណាស់! បន្ទប់ដេកក៏ស្អាត! ហើយថែមទាំងមានតន្ត្រីកំដរតិចៗទៀតនោះ រឿងអីដែលថាខ្ញុំដេកមិនស្អាតនោះ ។
“រាត្រីសួស្តី ការដេកដ៏ស្រស់ស្អាត !…”
សំឡេងមាន់រងាវលាន់ឮទ្រហឹងអឺងកងពេញបន្ទប់ ។ ពិតជារំខានមែន! ខ្ញុំលូកដៃរាវស្រវ៉ាចាប់ទូរស័ព្ទដៃរួចបិទម៉ោងរោទិ៍ហើយគេងបន្ត ។ ពេលលក់បានមួយស្របក់ ស្រាប់តែសំឡេងខ្លាំងៗឮកងរំពងពេញត្រចៀកខ្ញុំសាជាថ្មី ។ ខ្ញុំខឹងណាស់ បើនៅតែបើកប្រាកដជានៅតែរំខាន។ ខ្ញុំបិទគ្រឿងទូរស័ព្ទដៃហើយគេងបន្តទៀត ។ មិនបានប៉ុន្មាននាទីក៏ឮសំឡេងរំខានទៀត ។ បើទូរស័ព្ទបិទហើយតើបានសំឡេងមកពីណាក្តែងៗដូចរន្ទះខែប្រាំងយ៉ាងហ្នឹង?
ស្តាប់យូរៗទៅទើបដឹងថាជាសំឡេងម៉ាក់ខ្ញុំ ។ ព្រឹកនេះខ្ញុំត្រូវមាត់ម៉ាក់ច្រើនជាងព្រឹកម្សិលមិញទ្វេដង ។
ខ្ញុំចង់ប្រកែកដែរ តែគ្មានអំណះអំណាងណាមួយដែលអាចជួយគាំទ្រខ្ញុំបានឡើយ ព្រោះគ្រប់យ៉ាងនៅដដែល។ ខ្ញុំហួសចិត្តណាស់ពេលឃើញបន្ទប់ដេករបស់ខ្ញុំរាយប៉ាយដូចពីព្រឹកម្សិល ។ គម្រោងការណ៍ខ្ញុំរលាយអស់ហើយ ។ តើខ្ញុំបានធ្វើអ្វីខ្លះពេលកំពុងដេកលក់? ខ្ញុំពិតជាមិនដឹងមែន! តើមានមធ្យោបាយអ្វីដែលអាចជួយឱ្យដេកស្អាតបាន?
ខ្ញុំឆ្ងល់ណាស់ ឬមានអ្នកណាមកពង្រាយរបស់របរនៅក្នុងបន្ទប់ខ្ញុំពេលដែលខ្ញុំដេកលក់?
ពេញមួយថ្ងៃ កុំថាឡើយពេលអង្គុយនៅស្ងៀម សូម្បីតែពេលរៀន ពេលធ្វើសមណួរសរសេរ
ពេលជជែកលេងជាមួយមិត្តភក្តិ ពេលជិះម៉ូតូតាមផ្លូវ ឬពេលញ៉ាំបាយនោះទេ ក្នុងអារម្មណ៍ខ្ញុំគិតដល់រឿងតែម្យ៉ាងគត់គឺរឿងដេកស្អាត។
បើមានសាលាបើកបង្រៀនជំនាញដេកស្អាតមិនដឹងល្អយ៉ាងណាទេ។
ទ័លគំនិតពេកខ្ញុំក៏ចេះតែគិតអ្វីតែផ្តេសតែផ្តាស់បែបនេះទៅ។ បើគ្រាន់តែដេកឱ្យស្អាតសោះ ពិបាកជាងដោះស្រាយលំហាត់អាំងទីក្រាលទៅទៀត។
តាមធម្មតាម៉ោង៩មិនទាន់ទេខ្ញុំលង់លក់បាត់ទៅហើយ តែឥលូវម៉ោង១០យប់ហើយ ខ្ញុំនៅតែមិនទាន់ងងុយទៀតព្រោះតែពិបាកចិត្តពេក ។ ពេលពិបាកចិត្តអញ្ចឹងបើមានអ្នកជួយប្រឹក្សាមិនដឹងល្អយ៉ាងណាទេ។ បើកវិទ្យុស្តាប់ខ្ញុំឮគេផ្សាយកម្មវិធីដំណោះស្រាយវិបត្តិ។ ដំបូងគិតថាល្អដែរព្រោះចង់ទូរស័ព្ទចូលរួមដើម្បីឱ្យគេជួយដោះស្រាយ តែពេលគិតយូរៗទៅគួរឱ្យចង់សើចខ្លាំងណាស់ មានកម្មវិធីដំណោះស្រាយវិបត្តិឯណាដែលមកដោះស្រាយរឿងដេកស្អាតនោះ ។
ម្យ៉ាងទៀតបើយករឿងនេះទៅផ្សាយតាមរលកធាតុអាកាស ប្រៀបដូចបើកកេរ្តិ៍ខ្មាសខ្លួនឯងឱ្យពិភពលោកនេះបានដឹងអញ្ចឹង ហើយកម្មវិធីវិបត្តិនេះប្រាកដជាក្លាយទៅជានាទីសំណើចរបស់ប្រិយមិត្តអ្នកស្តាប់នៅតាមគេហដ្ឋានជាមិនខាន។ មិនបានទេ! វាគួរតែមានមធ្យោបាយណាដែលប្រពៃជាងនេះ ។ ខ្ញុំសាកល្បងងាកមកចាប់អារម្មណ៍អំពីចំណុចតូចៗវិញម្តង។ ថាមិនបាន អាចមកពីខ្ញុំប្រឹងស្រាយតែបញ្ហាធំៗ ដោយនឹកមិនដល់ពីមូលហេតុកំប៉ិកកំប៉ុកក៏ថាបាន។ គិតហើយខ្ញុំចាប់ផ្តើមធ្វើវាភ្លាមតែម្តង។ ខ្ញុំត្រូវផ្លាស់ប្តូរសោភ័ណភាពថ្មីនៅក្នុងបន្ទប់។ កម្រាលពូក ស្រោមខ្នើយ និងរំភាយនៅលើបង្អួចក៏ដូរថ្មី រូបភាពនៅលើជញ្ជាំងក៏តាំងរូបថ្មី សូម្បីតែទឹកនៅក្នុងកែវចិញ្ចឹមត្រីក្រឹមក៏ត្រូវតែប្តូរថ្មីដែរ និយាយរួមអ្វីៗនៅក្នុងបន្ទប់ខ្ញុំត្រូវផ្លាស់ប្តូរថ្មីទាំងអស់។ បើអីៗសុទ្ធតែថ្មីបែបនេះ តើមានអ្វីដែលថាខ្ញុំមិនអាចផ្លាស់ប្តូរការដេកថ្មីដែរនោះ?តែបើទោះបីជារកឃើញវិធីច្រើនយ៉ាងហើយក៏ដោយ ក៏ខ្ញុំនៅតែមិនប្រាកដក្នុងចិត្ត ខ្លាចត្រូវបរាជ័យទៀត។ ខ្ញុំចង់តែទិញកាម៉េរ៉ាសុវត្ថិភាពមួយមកដាក់ក្នុងបន្ទប់ទេ ដើម្បីឱ្យដឹងថា
តើនរណាមកពង្រាយបន្ទប់ខ្ញុំពេលខ្ញុំកំពុងដេកលក់ ។ អ្ហា៎! គំនិតនេះពិតជាល្អណាស់! កោតតែខ្ញុំចេះនឹកឃើញហ្ន៎!
ចន្ទ្រាអើយ! តើឯងញ៉ាំអីហេតុអ្វីក៏ឆ្លាតម្ល៉េះ?
“រាត្រីសួស្តីដំណេកថ្មី! លាហើយដំណេកដ៏អាក្រក់អើយ! ព្រឹកស្អែកជួបគ្នា!”
ព្រឹកថ្មីក៏បានមកដល់ លទ្ធផលថ្មីក៏បានបង្ហាញឡើង។ ខ្ញុំស្ទើរតែស្រែកយំ ព្រោះនៅតែឮសំឡេងជេរស្តីរបស់ម៉ាក់ ដោយសារភាពរាយប៉ាយនៅតែមាន ។ ខ្ញុំប្រកែកថានេះមិនមែនជាថ្វីដៃរបស់ខ្ញុំទេ ព្រោះនៅមានភស្តុតាងមួយដែលអាចបញ្ជាក់ថាខ្ញុំជាមនុស្សដេកស្អាត
នោះគឺកាម៉េរ៉ាសុវត្ថិភាពដែលព្យួរនៅលើជញ្ជាំងនោះអី។ ខ្ញុំឈោងយកវាមក រួចបើកមើលសកម្មភាពកាលពីយប់ម៉ិញ។ ពេលបើកមើលហើយ កុំថាឡើយតែកណ្តុរឬកន្លាត សូម្បីតែមូសមួយក្បាលក៏គ្មាននៅក្នុងកាម៉េរ៉ាដែរ ព្រោះមុនពេលដេកខ្ញុំបានបិទភ្លើង តើមានកាម៉េរ៉ាឯណាអាចចាប់រូបភាពពេលងងឹតបាននោះ?
រឹតតែគិតរឹតតែថ្លោះធ្លោយ… យី!ចង់ឆ្កួតហើយខ្ញុំ។
ពីយប់មួយទៅយប់មួយហេតុអ្វីក៏លឿនម្ល៉េះសម្រាប់ខ្ញុំ? ខ្ញុំមិនចង់ឱ្យមានពេលយប់សោះ ហើយក៏មិនចង់បើកភ្នែកឃើញរឿងដដែលៗកើតឡើងនៅថ្ងៃស្អែកដែរ។ កាលពីមុន ការដេកជាជម្រើសទី១ក្នុងចំណោមការចូលចិត្តរបស់ខ្ញុំបន្ទាប់ពីការញ៉ាំ
តែពេលនេះខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្អប់ដំណេក។ បើសិនអាចយកអ្វីមកទល់ភ្នែកកុំឱ្យបិទបានប្រហែលជាល្អ។
យប់នេះជាយប់ដែលខ្ញុំក្រៀមក្រំជាងយប់ណាៗទាំងអស់។ ព្រះចន្ទនៅមាត់បង្អួចចាំងរស្មីស្រាលស្រទន់ហាក់បីដូចជាចូលរួមក្រៀមក្រំជាមួយខ្ញុំដែរ។ ខ្ញុំព្រួយបារម្ភពីលទ្ធផលនៅព្រឹកស្អែកនេះណាស់។ វាជាលទ្ធផលមួយដែលពិបាកព្យាករណ៍ជាងអាកាសធាតុទៅទៀត។ យប់នេះក្នុងបន្ទប់ខ្ញុំមិនបិទភ្លើងដូចយប់មុនៗទៀតទេ ចំណែកកាម៉េរ៉ាព្យួរនៅលើជញ្ជាំងក៏កំពុងតែប្រឹងចាប់យកសកម្មភាពយ៉ាងយកចិត្តទុកដាក់មិនហ៊ានសូម្បីតែព្រិចភ្នែក។
ដោយហត់នឿយក្នុងចិត្តពេក ខ្ញុំក៏បានលង់លក់យ៉ាងស្កប់ស្កល់ពេញមួយរាត្រីកាល…។
ព្រឹកឡើងស្អែកថ្មីអ្វីៗក៏បានស្រាយ ។ ចិត្តនារីគ្រប់គ្នាពិតជាតក់ស្លុតមិនរន្ធត់មិនបាន ឯមនុស្សគ្រប់ប្រាណក៏មិនអាចធានាបានថាមិនក្តុកក្តួលដែរ នៅពេលឃើញសកម្មភាពក្នុងកាម៉េរ៉ា។
មុននឹងរ៉ាយរ៉ាប់ប្រាប់ថាជាអ្វី សូមមិត្តប្រុសស្រីទុកពេលយ៉ាងខ្លីត្រឹមបីនាទី ឱ្យខ្ញុំបានរត់ពួនបំបាំងមុខសិន ពីព្រោះវាជារឿងមួយដែលគួរឱ្យអាម៉ាស់ណាស់សម្រាប់ខ្ញុំ។ជាពិសេសសូមធានាថារឿងនេះពិតជាប្លែកមិនដែលមាននៅក្នុងកុនឡើយ។ ឥលូវខ្ញុំពួនរួចហើយ ក៏សមល្មមនឹងដល់ពេលប្រាប់ចម្លើយឱ្យអ្នកបានដឹងដែរ។ ប៉ុន្តែមុនប្រាប់! សូមរំឭកសំណួរមួយសិន។តើអ្នកឆ្ងល់ទេថាហេតុអ្វីបានជារាល់ព្រឹកបន្ទប់របស់ខ្ញុំចេះតែរញ៉េរញ៉ៃដូចសំបុកជ្រូក?ខ្ញុំមិនហ៊ានឆ្លើយទេសូមឱ្យអ្នកមើលរូបភាពនៅក្នុងកាម៉េរ៉ាដោយខ្លួនឯង
ចុះ@¿@
*** ខ្ញុំកំពុងតែដើរទៅដើរមកហើយរើនេះរើនោះបោះចុះបោះឡើងពេញបន្ទប់***
នេះជារបកគំហើញថ្មីមួយដែលខ្ញុំរកឃើញគឺមនុស្សអាចធ្វើការងារPart timeពេលដេកលក់។
តើអ្នកជឿថាមានហេតុការណ៍បែបនេះកើតឡើងនៅពេលដេកលក់ដែរឬទេ?
រក្សាសិទ្ធិ
អ្នកនិពន្ធខ្មែរពីរនាក់ គឺ លោក ម៉ា ច័ន្ទបញ្ញា និងលោក ហេង ឧត្តម ជាប់ ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង»
សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេស សូមសរសើរចំពោះយុវអ្នកនិពន្ធខ្មែរ ពីររូប ដែលបានជាប់រង្វាន់ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង»(ASEAN Young Writers Award) គឺ លោក ម៉ា ច័ន្ទបញ្ញា និងលោក ហេង ឧត្តម។
យើងសូមកោតសរសើរចំពោះការខិតខំប្រឹងរបស់អ្នកទាំងពីរកន្លងមករហូតទទួលជ័យលាភីនាពេលនេះ ដើម្បីបម្រើអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរយើង។ នេះជាការរួមចំណែកជាមួយអ្នកនិពន្ធខ្មែរដដៃទៀត ដើម្បីតម្កើងតម្លៃអក្សរសិល្ប៍ខ្មែរយើង។
សមាគមសង្ឃឹមថា យុវអ្នកនិពន្ធទាំងពីរនិងអ្នកនិពន្ធខ្មែរទាំងឡាយ នឹងនៅតែបន្តសរសេរដើម្បីបម្រើខ្មែរនិងពិភពលោកបន្តទៀត ក្នុងវត្ថុបំណងពង្រឹងខឿនវប្បធម៌អក្សរសាស្ត្រជាតិ បម្រើស្មារតីអ្នកអាន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍជាវិជ្ជមាននៅក្នុងសង្គម។
គួរបញ្ជាក់ថា ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង »(ASEAN Young Writers Award) ជាពានរង្វាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កើតឡើងនៅក្នុងរដ្ឋាបាលក្រុងបាំងកក (Bangkok Metropolitan Administration) និងគណៈកម្មការពានរង្វាន់អ្នកនិពន្ធអាស៊ាន (Organizing Committee of the S.E.A. Write Award) សហការជាមួយ បណ្តាញអ្នកនិពន្ធអាស៊ាន និង មហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យ Mahidol ។
តាមរយៈស្មារតី សហគមសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង» នេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយអ្នកជំនាន់ថ្មីដែលមានទេពកោសល្យអក្សរសិល្ប៍ និងដើម្បីពង្រីងរឹតចំណងទាក់ទងវប្បធម៌នៅក្នុងតំបន់ ព្រមទាំងលើកកម្ពស់ការអាន និងសរសេរក្នុងចំណោមប្រជាជនវ័យក្មេងថៃនិងក្នុងតំបន់អាស៊ាន។
ពិធីប្រគល់រង្វាន់ដល់ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង»
លើកនេះ ក៏នឹងត្រូវរៀបចំជាការអបអរដល់ខួបលើកទី១៣ នៃការដាក់ក្រុងបាំងកកជារាជធានីសៀវភៅពិភពលោក ដោយអង្គការយូណេស្កូ។ មិនតែប៉ុណ្ណោះ ក៏នឹងមានការប្រកាសបើកឲ្យប្រកួតរង្វាន់លើកទី៣៥ នៃរង្វាន់អ្នកនិពន្ធអាស៊ានប្រចាំឆ្នាំ ផងដែរ។
លោកលោកស្រីអាចស្វែងយល់បន្ថែមពីជ័យលាភីនេះ តាមរយៈគេហទំព័រ ៖ The ASEAN Young Writers Award
រឿងជំទាវកាកី ដោយ យូ សុភា និងបទវិភាគរបស់លោក កែវ ឈុន
សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង សូមផ្សាយបន្តពីប្លក់របស់លោកស្រីប្រធានស្ថាបនិក ដោយរក្សាសេចក្តីដើមទាំងស្រុង។
លោក យូ សុភា ជាសាស្ត្រាចារ្យអក្សរសិល្ប៍ខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធវ័យក្មេងមួយរូបដែលមានស្នាដៃគួរជាទីចាប់ អារម្មណ៍។ ខ្ញុំបានដឹង តាមរយៈកាសែតក្នុងស្រុក ដែលបានរាយការណ៍ថា លោក យូ សុភាព ជាអ្នកនិពន្ធខ្មែរ ដែលទទួលបានពានរង្វាន់ជ័យលាភីច្រើនជាងគេនៅកម្ពុជា។ ខ្ញុំពិតជារីករាយត្រេកអរចំពោះការខិតខំប្រឹងប្រឹងរបស់ លោកក្នុងវិស័យអក្សរសិល្ប៍ខ្មែរ។
ខ្ញុំបានអានវណ្ណកម្មរបស់លោកជាច្រើន កន្លងមក តាមរយៈអំណោយស្នាដៃរបស់លោក ដែលផ្ញើមកជូនខ្ញុំនៅស្រុកបារាំង និងការជូនខ្ញុំដោយផ្ទាល់ កាលវេលាដែលខ្ញុំចេញចូលក្រុងភ្នំពេញក្នុងមាតុភូមិ កម្ពុជានារយៈពេលជិតដប់ឆ្នាំចុងក្រោយនេះ។
ខ្លឹមសារនៃចំណារតាមរយៈវណ្ណកម្ម របស់អ្នកនិពន្ធនីមួយៗ ក៏អាចជាផ្នែកមួយនៃការឆ្លុះបញ្ចាំងដល់អត្តភាពរបស់ម្ចាស់ស្នាដៃ ផងដែរ។ ទោះយ៉ាងណា ការស្គាល់ជនណាម្នាក់ដោយសំណេរ ពុំគ្រប់គ្មាននោះទេ ព្រោះអក្សរ ភាគច្រើន នរណាៗក៏អាចសរសេរបានដែរ។ ប៉ុន្តែ ធម្មជាតិចរិតពិតខាងក្រៅ និង ស្នាដៃនៃកវីនិពន្ធ អាចជារឿងដោយឡែកមួយទៀត ក៏អាចថាបាន។
ចំពោះខ្ញុំ ខ្ញុំពេញចិត្តនឹងទឹកដៃរបស់លោក យូ សុភា និងផ្តល់តម្លៃខ្ពស់ចំពោះទឹកដមនៃសំណេររបស់លោក ហើយជាពិសេសគឺខ្ញុំគោរពដល់ចំណេះចេះដឹង ការដឹងខុសត្រូវ សីលធម៌ គុណធម៌ សម្តីសុភាពរាបសារ និងចរិតរម្យទមបញ្ញាវន្តរូបនេះ។
គ្រានេះ ខ្ញុំចង់នាំអារម្មណ៍មិត្តអ្នកអានគេហទំព័របស់ខ្ញុំ អានបទវិភាគរបស់ លោក កែវ ឈុន និងរឿងខ្លីរបស់លោក យូ សុភា ដូចខាងក្រោម៖
បទវិភាគលើ«រឿងជំទាវកាកី»
ដោយ កែវ ឈុន
ដកស្រង់ចេញពីមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
រឿងជំទាវកាកី ជាប្រលោមលោកខ្នាតខ្លីមួយ តែងនិពន្ធឡើងដោយសាស្ដ្រាចារ្យអក្សរសាស្ដ្រខ្មែរឈ្មោះ យូ សុភា។ នៅក្នុងសាច់រឿង អ្នកនិពន្ធបានឆ្លុះបញ្ចាំងពីយុវជនម្នាក់ឈ្មោះសុចិត្រ។ សុចិត្រមានរូបរាងសង្ហា មុខស្រស់ ប្រកបដោយគុណធម៌ខ្ពស់ជានិសិត្សនៃមហាវិទ្យាល័យជាន់ខ្ពស់។ សុចិត្ររើសបានកាបូបលុយតូចមួយ មានលុយជាច្រើនដុល្លារ មានចិញ្ចៀនពេជ្រ ខ្សែកមាសយ៉ាងមានតម្លៃទៀតផង នៅក្នុងកាបូបក៏មានអាសយដ្ឋាននៅក្នុងនោះដែរ។
បានលុយមាសពេជ្រ សុចិត្រត្រេកអរណាស់ យកលុយទៅឲ្យមីងស៊ីចាន់ជាម្ដាយ ដែលកំពុងដេកឈឺរាំរៃ នៅក្នុងផ្ទះខ្ទមដ៏រខេករខាកមួយ។ មីងស៊ីចាន់ ថ្វីត្បិតតែគាត់មានសភាពក្រីក្រ តោកយ៉ាកលំបាកពិតមែន ប៉ុន្ដែគាត់ជាមនុស្សម្នាក់បរិសុទ្ធទៀងត្រង់ ប្រកបដោយមេត្ដា ករុណាជាពន់ពេក គាត់កាន់សីលយ៉ាងខ្ជាប់ខ្ជួន ប្រព្រឹត្ដអំពើសុចរិត សន្ដោសប្រោសប្រណី ឥតចេះខឹងនឹងអ្នកណាឡើយ មិនតែប៉ុណ្ណោះសោតគាត់ចេះថ្លឹងថ្លែងយល់ដល់ចិត្ដមនុស្សគ្រប់ ៗគ្នានៅក្នុងសង្គម ដែលចេះសោកស្ដាយ ចេះឈឺចាប់ មានទុក្ខលំបាកដូចគ្នា។ មីងស៊ីចាន់ មិនព្រមយកលុយមាសប្រាក់ដែលសុចិត្ររើសបាននោះទេ មីងបានឲ្យសុចិត្រយកកាបូបលុយនោះ ទៅសងម្ចាស់គេវិញ។
សុចិត្រយកកាបូបទៅជូនម្ចាស់វិញដល់ ផ្ទះ។ គឺជាផ្ទះរបស់លោកជំទាវម៉ារី ភរិយាឯកឧត្ដមម្នាក់។ ជួបមុខសុចិត្រភ្លាម លោកជំទាវរំភើបញាប់ញ័រក្នុងចិត្ដ ស្ទើរទប់អារម្មណ៍ពុំបាន។ លោកជំទាវសម្តែងនូវសេចក្ដីរាប់អាន រាក់ទាក់ យកចិត្ដទុកដាក់ ចំពោះកំលោះមុខស្រស់យើងជាក្រៃពេក។
សុចិត្រលាត្រឡប់ទៅផ្ទះវិញ លោកជំទាវមារី រសាប់រសល់វិលវល់ ខ្វាយខ្វល់រលឹកដល់កំលោះមុខស្រស់នេះជាខ្លាំង ហើយដោយស្វាមី មិនរវីរវល់ តែងចេញទៅរកសេចក្ដីសុខជាមួយស្រីក្មេងៗ ខាងក្រៅបាត់ៗផង។ អផ្សុកណាស់ អត់ទ្រាំលែងបាន ជំទាវកាកីក៏ធ្វើដំណើរទៅរកយុវជនសុចិត្រដល់ផ្ទះ។ ទៅដល់ផ្ទះសុចិត្រ ចំពេលដែលមីងស៊ីចាន់ បានលាចាកលោកនេះទៅហើយ។ ជំទាវមារីបានឧបត្ថម្ភ ជួយធ្វើពិធីបុណ្យសពម្ដាយសុចិត្ររហូតចប់កម្មវិធី ហើយដែលតាំងពីពេលនោះមក លោកជំទាវតែងតែចេញចូលផ្ទះកំលោះសុចិត្រជាញឹកញាប់ឥតដាច់។
ថ្ងៃមួយ ខណៈពេលដែលសុចិត្រកំពុងដោះអាវលែងខ្លួនទទេ បញ្ចេញសាច់ដ៏ខ្ចីល្ហក់របស់គេ លោកជំទាវបានឈរសម្លឹងមើល មិនប៉ព្រិចភ្នែក ទៅលើបុរសសង្ហា បណ្ដែតអារម្មណ៍ទៅឆ្ងាយសែនឆ្ងាយ ធ្វើឱ្យបុរសយើងមានការអៀនអន់ជាខ្លាំង។
លោកជំទាវកាកី បានជួយឧបត្ថម្ភទំនុកបំរុង ឱ្យកំលោះសុចិត្ររៀនយ៉ាងចេញមុខ រហូតមានពាក្យចចាមអារាមលេចឮពាសពេញ ធ្វើឲ្យដឹងឮរហូតដល់ទៅឯកឧត្ដមជាស្វាមី ដែលធ្វើឲ្យឯកឧត្ដមមានការខឹង ក្រេវក្រោធយ៉ាងខ្លាំង រហូតនាំបក្សពួក ទៅវាយធ្វើបាបកំលោះ សុចិត្រ ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោកជំទាវម៉ារី បានខ្នះខ្នែងចេញថ្លៃព្យាបាលគ្រប់បែបយ៉ាង។ ថ្ងៃក្រោយមក មុខរបួសរបស់កំលោះ សុចិត្រក៏បានជា ជាធម្មតាឡើងវិញ។
ថ្ងៃមួយ លោកជំទាវបានទៅរកសុចិត្រឯផ្ទះរបស់គេ។ ពេលលោកជំទាវកំពុងយំឱបគ្នានឹងកំលោះសុចិត្រដោយក្ដីសោកសៅរំភើប ញាប់ញ័រ យ៉ាងខ្លាំងក្រៃលែង។ ឯកឧត្ដមផល្លាជាស្វាមីចូលមកដល់ក្នុងហេតុការណ៍នេះ ទាញកាំភ្លើងខ្លីពីចង្កេះស្រែកសន្ធាប់ឡើងទាំងកំហឹងពេញដើមទ្រូង «មេស្រីកាកី ! មេស្រីចិត្ដចើក ! មេស្រីពស់វែក!» កាំភ្លើងលាន់សំឡេងផាំង..។
ជំទាវម៉ារីស្ទះយ៉ាងរហ័សទៅរងគ្រប់ជំនួសសុចិត្រ ហើយស្រែកយ៉ាងខ្លាំងថា៖ សុចិត្រ គេជាកូនបង្កើតរបស់យើងទេ!។ ឯកឧត្ដមភ្ញាក់ នឹងសំរែករបស់ភរិយា ហើយភ័យស្លុតចិត្ដឥតឧបមា។ គ្រប់កាំភ្លើងបានរត់ទៅទម្លុះស្មាលោកជំទាវ ធ្វើឱ្យលោកជំទាវ ដួសសន្លប់បាតស្មារតីតែម្តង។
ដោយធ្វើការសិក្សានៅក្នុងរឿងជំទាវ កាកី យើងឃើញអ្នកនិពន្ធយូសុភា ខ្វល់ខ្វាយអំពីឋានៈ វណ្ណៈរបស់សង្គមមនុស្សដែលស្ថិតក្នុងភាពក្រីក្រលំបាកតោកយ៉ាក រស់នៅក្នុងអំពើសុចរិត យុត្ដិធម៌ មិនលោភ មិនចង់បានអ្វីដែលមែនជារបស់ខ្លួន ដូចមីងស៊ីចាន់ម្ដាយរបស់សុចិត្រជាដើម។ ល្ខោនស្នេហាដែលលោកជំទាវម៉ារី បានសំដែងធ្វើជាស្និទ្ធស្នាលជាមួយកំលោះសុចិត្រដែលមានអាយុអាច ធ្វើជាកូនបាន ធ្វើឲ្យឯកឧត្ដម ស្វាមីលោកជំទាវ ដែលចូលចិត្ដដើរលេង រកស្រីក្មេងៗក្រៅផ្ទះ វង្វេងស្មារតី ឈឺចិត្ដរហូតខ្វះសតិសម្បជញ្ញៈ ហ៊ានប្រព្រឹត្ដនូវអំពើឧក្រិដ្ឋកម្មទៀតផង ហើយគឺជាបទសិក្សាមួយដល់គូស្វាមីភរិយាទូទៅឲ្យបានដឹងថា ការក្បត់ចិត្ដគ្នាបែបនេះ វាមានការឈឺចាប់ដល់កម្រិតណា។ ត្រង់វគ្គនេះ អ្នកនិពន្ធយូសុភា បានលើកយកមកសរសេរចំៗតែម្តង នៅពេលដែលដាក់ឲ្យតួអង្គលោកជំទាវម៉ារីនិយាយទៅកាន់ស្វាមីថា៖
លោកបងចេះមានចិត្ដ និងបេះដូងឈឺចាប់ដែរទេ កាលដែលលោកបងឃើញភរិយា ទៅស្និទ្ធស្នាលជាមួយប្រុសកំលោះដែលធ្វើជាកូនរបស់ខ្លួនបាននោះ? ។ ឆ្លងកាត់នូវការពិសោធន៍នេះ បើលោកបងមានបេះដូងឈឺចាប់ អាម៉ាស់យ៉ាងណា លោកបងក៏គួរទទួលគិតផងថា ខ្ញុំនេះ ក៏មានបេះដូងឈឺចាប់ដូចលោកបង ឬច្រើនជាងការឈឺចាប់របស់លោកបងទៀតផង។ ទង្វើរបស់លោកបងទៅលើស្រីក្មេងៗ អាយុស្រករ កូនស្រីខ្លួនយ៉ាងណាខ្លះនោះ លោកបងគួរតែជ្រាបខ្លួនឯងច្បាស់ហើយ។ ខ្ញុំមិនដែលប្រឆាំងទេ គឺខ្ញុំបានរស់ដោយគ្រាំគ្រាជាទីបំផុត។ លោកបងក៏មិនធ្លាប់បានទទួលនូវពាក្យដំនៀលអ្វីពីរូបខ្ញុំដែរ គឺមានតែខ្ញុំវិញទេដែលជាស្រីចិត្ដកាកីនោះ!។
«រឿងជំទាវកាកី» គឺជាប្រលោមលោកខ្នាតខ្លីមួយ មានអត្ថរសយ៉ាងជ្រាលជ្រៅក្នុងសង្គមខ្មែរ។ អ្នកនិពន្ធ យូសុភា បានប្រើវិធីសាស្រ្ដនិពន្ធយ៉ាងប៉ិនប្រសប់ មានទេពកុសលខ្ពស់អស្ចារ្យ គឺតែងបង្កើតឈុតឆាកនៃសាច់រឿង ធ្វើឲ្យអ្នកអានទាំងឡាយ អានយ៉ាងជក់ចិត្ដ គិតថាកំពុងតែអានប្រលោមលោកដ៏ធំ វែងអន្លាយមួយ។ អ្នកនិពន្ធ រហស្សនាមថា «ជំទាវកាកី» ស្ដាប់ភ្លាមយើងវាយតម្លៃបានយ៉ាងពិតប្រាកដថា វាជាសាច់រឿង ស្រីប្ដូរផ្លាស់ ស្រីមិនស្កប់នឹងតណ្ហា ស្រីមិនស្កប់នឹងប្រុស ស្រីចើក ស្រីសាវា ស្រីពស់វែក ស្រីកាកី ទំនងនេះឯង ព្រោះថា៖
«រឿងកាកី» ជារឿងស្ដី ពីស្រ្ដីចិត្ដចើកសាវា មានប្ដីមួយហើយមួយទៀត មិនចេះស្កប់ស្កល់ ត្រូវបានលើកយកមកធ្វើបទសិក្សាក្នុងអក្សរសីល្ប៍ខ្មែរគ្រប់ៗ ជំនាន់។ ហេតុនេះ «រឿងកាកី» បានជ្រួតជ្រាប ស្ទើរគ្រប់មជ្ឈដ្នានក្នុងសង្គមអក្សរសីល្ប៍ខ្មែរ រហូតដល់អ្នកស្រុក អ្នកភូមិ កូនក្មេងតូចតាចទាំងឡាយផង ថាបើនរណាម្នាក់មានចិត្ដសាវា ប្តូរផ្លាស់មិនចេះស្កប់ អ្នកស្រុក អ្នកភូមិតែងដៀលជេរថា «មេកាកី ឬ ស្រីកាកី» ហើយថែមទាំងមានជេរប្រុសៗ «អាកាកី ឬប្រុសកាកី» ទៀតផងដែរ។
ខ្សែរឿង ឈុតឆាក ការសន្ទនា រវាងតួអង្គនិមួយៗ អ្នកនិពន្ធបានបង្កប់នូវអាថ៌កំបាំងដ៏ជ្រាលជ្រៅ វាគឺជាអាថ៌កំបាំង ដែលអ្នកអានស្រមៃដៅ នឹកគិតទៅលើអត្ថន័យមួយផ្សេងទៀត។ ស្នេហាលោកជំទាវម៉ារី ដែលមានចំពោះកំលោះសុចិត្រដែលអ្នកអានគិតថា ជាស្នេហាភ្លើតភ្លើន របស់នារីម្នាក់ដែលត្រូវប្ដីនាងមិនរវីរវល់ ត្រូវអ្នកនិពន្ធលាតត្រដាងពញ្ញាក់អារម្មណ៍អ្នកអានឲ្យលន្លង់ លន្លោច ស្ទើរទប់ទឹកភ្នែកពុំបាន ធ្វើឲ្យអត្ថរសនៃសាច់រឿងទាំងមូល ពីរោះជាប់ចិត្ដ នឹកស្ងើចសរសើរដល់អ្នកនិពន្ធរកទីបំផុតគ្មាន៕
រឿង ជំទាវកាកី
ដោយ យូ សុភា
ថ្ងៃនេះសុចិត្រ ត្រឡប់ពីមហាវិទ្យាល័យមកផ្ទះវិញទាំងទឹកមុខសប្បាយរីករាយចម្លែក ខុសប្លែកពីធម្មតា។ ឃើញដូច្នេះមីងស៊ីចាន់ ដែលកំពុងសំរាននៅលើគ្រែសួរទៅសុចិត្រ៖
– ថ្ងៃនេះមើលទៅកូនដូចជាសប្បាយរីករាយចម្លែកម៉្លេះ មានរឿងអីកូន?
សុចិត្រសើចស្រស់៖
– បាទម៉ែ ! ពេលកូនចេញពីរៀន កូនរើសបានកាបូបយួរតូចមួយ…ក្នុងកាបូបនោះមានប្រាក់ច្រើនណាស់ ម៉ែ ហើយថែមទាំងមានខ្សែក និងចញ្ចៀនពេជ្រទៀតផង!
ថារួចសុចិត្រ ក៏ប្រញាប់បើកកាបូបរបស់គេរួចយកកូនកាបូបតូចដ៏ស្រស់ស្អាតមួយមក បង្ហាញអ្នកមីងស៊ីចាន់។ សុចិត្របើកកាបូបយកប្រាក់ និងខ្សែក ចិញ្ចៀនពេជ្រមកបង្ហាញម្ដាយ។
– ប្រាក់រាប់រយដុល្លារណាម៉ែ មើលចុះម៉ែ! នេះចិញ្ចៀន និងខ្សែក! តម្លៃមិនថោកទេ!
សុចិត្រហុចកាបូបប្រាក់ ខ្សែក និងចិញ្ចៀនទៅឲ្យម្ដាយ។ អ្នកមីងទទួលពីកូនប្រុសមកកាន់ រួចពិនិត្យមើល…បន្ដិចមកទើបពោលទាំងទឹកមុខក្រៀមក្រំមិនសប្បាយ ចិត្ដ៖
– ម្ចាស់នៃទ្រព្យមិនដឹងជាគ្នាត្រូវកើតទុក្ខប៉ុណ្ណាទេ ពេលនេះកំពុងតែមានរឿងនៅក្នុងគ្រួសារផងក៏មិនដឹង…
សុចិត្រ ញញឹមរាងស្ងួតរួចទំលាក់ខ្លួនចុះអង្គុយលើគ្រែក្បែរម្ដាយទាំងស្រដី៖
– ប្រាក់នេះអាចយកម៉ែទៅព្យាបាលនៅមន្ទីរពេទ្យបានហើយ ទេវតាលោកពិតជាជួយម៉ែហើយ !
សំដីកូនប្រុស ធ្វើឲ្យមីងស៊ីចាន់គ្រវីក្បាលរួចចាប់បដិសេធ៖
– មិនអាចធ្វើអីចឹងបានទេកូន?
សុចិត្របញ្ជាក់សួរទាំងបើកភ្នែកធំៗ
– ហេតុអីមិនបានម៉ែ?
អ្នកមីងស៊ីចាន់ញញឹមស្ងួត
– គ្រួសារយើងថ្វីត្បិតតែក្រពិតមែនហើយក៏ ប៉ុន្ដែគ្រួសាររបស់យើងពុំដែលចង់បាននូវអ្វីដែលមិនមែនកើតពី កម្លាំងផ្ទាល់ខ្លួននោះទេ … កូនយកវាទៅប្រគល់ឲ្យម្ចាស់គេវិញចុះ !អត្ដសញ្ញាណប័ណ្ណក៏មាននៅក្នុងកាបូបនេះដែរ។
– នេះមិនមែនជាទ្រព្យដែលយើងទៅលួចឆក់ប្លន់ពីគេឯណា។ យើងរើសបានទេតើ មិនបាច់ព្រួយទេម៉ែ!
– កូនត្រូវតែគិតឲ្យបានវែងឆ្ងាយជាងនេះកូនត្រូវតែគិតដល់ម្ចាស់ ទ្រព្យ ប្រសិនបើរឿងនេះត្រូវធ្លាក់មកលើគ្រួសាររបស់យើងៗច្បាស់ជាពិបាក ស្លាប់ហើយម៉ែមិនអាចសោយសុខលើទុក្ខរបស់អ្នកដទៃបានទេ។ ធ្វើតាមម៉ែចុះកូនម្ចាស់ទ្រព្យគេនឹងជ្រះថ្លានូវអំពើបរិសុទ្ធនៃ យើង។
សុចិត្រកំលោះរាងសង្ហាមុខស្រស់ទទួល បញ្ជារបស់ម្ដាយទាំងអាការស្ទាក់ស្ទើរចិត្ដ។ ល្ងាចនេះ សុចិត្រធាក់កង់តិចៗតាមផ្លូវតំបន់ទំនប់ទួលគោក។សុចិត្របញ្ឈប់កង់ នៅចំពីមុខផ្ទះវិឡាដ៏ធំស្កឹមស្កៃមួយ។ គេឈរអោបដៃបន្ដិច ទើបដាច់ចិត្ដចុចកណ្ដឹងហៅម្ចាស់ផ្ទះ។ អ្នកបំរើស្រីចំណាស់ម្នាក់ចេញមកបើកទ្វារឲ្យសុចិត្រ។ យល់ពីបំណងរបស់សុចិត្រ ហើយអ្នកបំរើក៏នាំមុខសុចិត្រទៅរកម្ចាស់ស្រី ដែលកំពុងអង្គុយកើតទុក្ខនៅលើទោងចំហៀងគេហដ្ឋាន។
– ជំរាបសួរអ្នកមីង!
អ្នកស្រីញញឹមព្រមទាំងសម្លឹងមុខសុចិត្ររាងភ្លឹកបន្ដិច ទើបស្រដីតប៖
– ចាស! ក្មួយជាមិត្ដភក្ដិ និតា កូនស្រីមីងមែនទេ! ?
– បាទទេ ! ខ្ញុំឈ្មោះសុចិត្រ… ខ្ញុំមកនេះមានការសំខាន់គឺយកកាបូបមកប្រគល់ជូនអ្នកមីងវិញ។
សុចិត្រយកកាបូបយួរពីក្នុងកាបូបស្ពាយរបស់គេ ប្រគល់ទៅជូនលោកជំទាវម៉ារីរួមជាមួយសំដី៖
– កាបូបនេះ ខ្ញុំរើសបានក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីព្រឹកមិញ..
លោកជំទាវម៉ារី ទទួលកាបូបពីសុចិត្រទាំងសេចក្ដីត្រេកអរ។ លោកជំទាវហុចប្រាក់មួយចំនួនទៅឲ្យសុចិត្រ តែត្រូវសុចិត្របដិសេធយ៉ាងដាច់អហង្ការ។ លោកជំទាវចោទសួរ៖
– ហេតុអ្វីទៅក្មួយ?
– ម៉ែខ្ញុំជាអ្នកកាន់សីល គាត់មិនចង់បានការតបស្នងទេ។គាត់ចង់ឲ្យម្ចាស់ទ្រព្យទទួលទ្រព្យ វិញដោយក្ដីជ្រះថ្លា ម៉ែរបស់ខ្ញុំក៏សប្បាយចិត្ដណាស់ទៅហើយ។ខ្ញុំគិតថាជំរាបលាអ្នក មីងទៅសិនហើយ។
– យី ! ម៉េចក៏ប្រញាប់ម្ល៉េះក្មួយ?
-បាទ ខ្ញុំប្រញាប់ទៅទិញថ្នាំ ព្រោះម៉ែខ្ញុំកំពុងឈឺធ្ងន់សម្រាក់នៅផ្ទះតែម្នាក់ឯង។
លោកជំទាវមានប្រសាសន៍ឃាត់ដំណើររបស់សុចិត្រ
– ឈប់សិនក្មួយ! បើមិនយល់ទាស់ទេ? មីងសុំអាសយដ្ឋានរបស់ក្មួយផង តើបានទេ? ដើម្បីឲ្យមីងបានស្គាល់រាប់អានម្ដាយរបស់ក្មួយផង។
សុចិត្រញញឹមចំពោះសន្ដានចិត្ដមិនប្រ កាន់រិករបស់លោកជំទាវកត់អាសយដ្ឋានឲ្យលោកជំទាវម៉ារីរួច គេក៏ប្រញាប់ចេញទៅ។ថ្ងៃអាទិត្យនេះលោកជំទាវម៉ារីបានឲ្យសូហ្វ័រ ជូនរថយន្ដមករកផ្ទះរបស់សុចិត្រនៅម្ដុំវិទ្យាល័យសាមគ្គី។លោក ជំទាវម៉ារីបញ្ចាឲ្យសូហ្វ័រឈប់នៅពីមុខផ្ទះតូចមួយដែលមានដោតទង់ ក្រពើនៅពីមុខ។ លោកជំទាវចុះពីរថយន្ដហើយដើរចូលទៅក្នុងផ្ទះឃើញកំលោះសុចិត្រកំពុង តែក្រាបយំឱបសពម្ដាយ ឃើញវត្ដមានរបស់លោកជំទាវសុចិត្រក៏ចេញមករាក់ទាក់ដោយក្ដីគោរព។ លោកជំទាវបានជួយឧបត្ថម្ភក្នុងពិធីបុណ្យរហូតចប់សព្វគ្រប់ រួមទាំងបុណ្យសំរាប់ប្រាំពីរថ្ងៃផងដែរ។
ថ្ងៃនេះ សុចិត្រ បានរៀបចំសំអាតផ្ទះសំបែងឲ្យមានរបៀបរៀបរយនិងសណា្តប់ធ្នាប់ឡើង វិញ។ លោកជំទាវសម្លឹងមើលទាំងចិត្ដកំពុងរិះគិតនិងមិនដាក់ភ្នែកទៅលើ បុរសសង្ហាសុចិត្រ ដែលខណៈនេះកំពុងដោះអាវលែងខ្លួនទទេបញ្ចេញសាច់ដ៏ខ្ចីល្ហក់របស់ គេ។ សុចិត្រឃើញលោកជំទាវសម្លឹងដោយក្រសែភ្នែកចឡែកដូច្នេះ គេហាក់ដូចជាមានអារម្មណ៍មិននឹងនរក្នុងខ្លួនទើបគេស្រដីឡើង ដើម្បីសាងនូវបរិយាកាសថ្មី។
– ខ្ញុំបាទសូមអរគុណចំពោះលោកជំទាវខ្លាំងណាស់។ ខ្ញុំពុំដឹងជាមានអ្វីតបស្នងសងគុណដល់លោកជំទាវវិញទេ!
– មិនថ្វីទេក្មួយ! នេះរាប់ថា ជាការតបស្នងនូវសន្តានចិត្តដ៏ល្អរបស់ម្តាយក្មួយនិងក្មួយចុះ។
– ខ្ញុំទើបតែដឹងនៅមុនពេលដែលម្ដាយខ្ញុំជិតដាច់ខ្យល់ស្លាប់ទេថា ខ្ញុំនេះមិនមែនជាកូនបង្កើតរបស់គាត់ទេ។ គាត់រើសខ្ញុំបានកាលនៅថ្ងៃរំដោះក្នុងឆ្នាំ១៩៧៩កាលនោះខ្ញុំមាន អាយុប្រហែលជាពីរឆ្នាំតែប៉ុណ្ណោះ។
បញ្ចាប់ពំនោលនេះ កំលោះសង្ហាដកដង្ហើមធំមួយយ៉ាងវែងសំដែងឲ្យឃើញច្បាស់នូវសេចក្ដី ព្រួយចំបែងចិត្ដស្ថិតនៅចំពោះមុខលោកជំទាវដែលកំពុងសម្លឹងរូបអ្នក មិនដាក់ភ្នែក។ ចាប់តាំងពីថ្ងៃនោះមក លោកជំទាវម៉ារីឧស្សាហ៍ចេញចូលផ្ទះកំលោះរូបស្រស់របស់យើងមិនសូវជា លស់ពេលឡើយ។ លោកជំទាវបានផ្គត់ផ្គង់ប្រាក់កាស សំភារសិក្សាថែមទាំងទិញម៉ូតូគុបមួយគ្រឿងដើម្បឲ្យគេបានជិះទៅរៀន នៅសាលាសកលវិទ្យាល័យភូមិន្ទភ្នំពេញទៀតផង។
អំពើល្អរបស់លោកជំទាវចំពោះសុចិត្របាន កើតជារឿងចចាមអារាមយ៉ាងខ្លាំង ហើយរហូតដំណឹងនេះបានលេចឮដល់ឯកឧត្ដម ផល្លា ដែលជាស្វាមី។ យប់នេះ ឯកឧត្ដមកំពុងតែដំឡើងសរសៃកដាក់ភរិយាទាំងកែវភ្នែកក្រេវក្រោធ។
– ប្រាប់ឲ្យត្រង់មកថា អាក្មេងប្រុសនោះជានរណា? ខ្ញុំដឹងថា ឯងផ្គត់ផ្គង់វាសំបើមណាស់!
– អ្វីដែលខ្ញុំធ្វើទៅលើគេ គឺក្នុងនាមជាមនុស្សធម៌ស្រោចស្រង់យុវជនកំព្រាម្នាក់ ឲ្យរួចចាកផុតពីភាពលំបាកវេទនាតែប៉ុណ្ណោះ។
– ចុះក្មេងកំព្រាមួយគំនរគរគោកម៉េចក៏មិនទៅជួយពួកគេផងទៅ? ឬក៏ឃើញវាសង្ហា នៅក្មេង ហើយចង់យកវាធ្វើជាសហាយ?
លោកជំទាវមារីគ្រវីក្បាលស្រដីទាំងហួសចិត្ដ។
– សូមកុំមានប្រសាសន៍ឲ្យខ្ញុំហួសហេតុពេក! ក្មេងនោះខ្ញុំអាចបង្កើតបានណា។
ឯកឧត្ដមផល្លា ញញឹមបង្កប់ពិសពុល។
– កុំឲ្យខ្ញុំចាប់បាន ប្រយ័ត្នឲ្យមែនទែនណា កុំផ្ដេសផ្ដាសឲ្យសោះ។
បញ្ចប់សំដី ឯកឧត្ដមក៏ចុះទៅខាងក្រោម រួចឲ្យសូហ្វ័របញ្ជារថយន្ដ ជូនទៅកន្លែងចាស់ដែលជាទីសុខសាន្ដនៃកាមារម្មណ៍។
– ក្មេងម្នាក់នោះមានរបួសជាស្នាដៃរបស់បងតើមែនទេ?
ឯកឧត្ដមឆ្លើយដោយព្រងើយកន្ដើយ។
– ត្រូវហើយ! នេះគ្រាន់តែជាមេរៀនលើកទីមួយប៉ុណ្ណោះ ថ្ងៃក្រោយអាចនឹងអស់ជីវិត។
-លោកនេះអាក្រក់ខ្លាំងណាស់។ យល់តែពីចិត្តខ្លួនឯង។ គ្មានមេត្តាធម៌បន្តិចណាសោះ។
ឯកឧត្ដមមិនខ្ចីឆ្លើយតបទៀត ព្រោះខ្លាចខូចអារម្មណ៍ហើយក៏ចាកចេញទៅ ទុកឲ្យភរិយានៅឈរទួញយំឯកា។ កន្លះខែក្រោយមករបួសសុចិត្រ ក៏បានជាសះស្បើយឡើងវិញក្រោមការជួយយកចិត្ដទុកដាក់ខ្ពស់ពីលោក ជំទាវម៉ារី ចំពោះរូបគេ។ ខណៈនេះលោកជំទាវ និងកំលោះសុចិត្រកំពុងយំឱបគ្នាដោយក្ដីរំភើប។ឯកឧត្ដមផល្លាក៏ចូល មកដល់ ហេតុការណ៍នេះហើយស្រែកសន្ធាប់ឡើងទាំងកំហឹងពេញដើមទ្រូង។
– មេស្រីកាកី ! មេស្រីចិត្ដចើក ! មេស្រីពស់វែក!
បញ្ចប់សំដីកំហឹងនេះភ្លាម ឯកឧត្ដមដកកាំភ្លើងពីចង្កេះមកបាញ់សុចិត្រ តែត្រូវលោកជំទាវស្ទុះយ៉ាងរហ័សមករងគ្រាប់ជំនួសសុចិត្ររួមនឹង សំរែក។
– សុចិត្រ គេជាកូនបង្កើតរបស់យើងទេ!…
ឯកឧត្ដមភ្ញាក់ចំពោះសម្រែករបស់ភរិយា រួមនឹងគ្រប់កាំភ្លើងដែលកំពុងបៀមជាប់សាច់ស្មាខាងស្ដាំរបស់លោក ជំទាវជាភរិយា។ លោកជំទាវ ខំទប់ស្មារតីឲ្យរឹង ហើយលាត់អាវរបស់សុចិត្របង្ហាញស្នាមខ្មៅមួយដ៏ធំនៅលើស្មាខាង ស្ដាំរបស់សុចិត្រឲ្យស្វាមីបានឃើញ។
– បងមើលខ្នៅនេះ! ហើយបងមើលមុខមាត់រូបរាងរបស់គេទៅគឺមិនខុសពីបងនៅកំលោះទេ! ម៉្យាងទៀតឈាមរបស់សុចិត្រនិងឈាមរបស់បងជាឈាមប្រភេទតែមួយទៀតផង ។
វាចាបានប៉ុណ្ណេះ លោកជំទាវក៏សន្លប់បាត់ស្មារតីទៅ។ ឯកឧត្ដមក៏បញ្ជាឲ្យពេទ្យប្រញាប់យកភរិយារបស់លោកទៅសង្រ្គាះជា បន្ទាន់។ មួយរយៈក្រោយមក របួសលោកជំទាវម៉ារីក៏បានជាសះស្បើយដូចដើមវិញ។ ឯកឧត្ដមដើរចូលមកជិតឈរក្បែរភរិយា ដែលខណៈនេះលោកជំទាវកំពុងតែឈរបណ្ដែតអារម្មណ៍ទៅឆ្ងាយសែនឆ្ងាយនៅ ជាន់ទីបីនៃភូមិគ្រឹះ។ ឯកឧត្ដមមានប្រសាសន៍៖
-ម៉ាក់វា ឲ្យខ្ញុំសូមទោសផង ព្រោះខ្ញុំដឹងសោះថា សុចិត្រ គេជាកូនរបស់យើង។
ម៉េចក៏ម៉ាក់វាពុំប្រាប់ខ្ញុំតាំងពី ដំបូងចាំបាច់លាក់បាំងរហូតធ្វើឲ្យកើតមានរឿងដូច្នេះតើធ្វើ ដូច្នេះមានប្រយោជន៍អ្វី? គឺបានត្រឹមតែទទួលរងនូវក្ដីអាម៉ាស់ និងការឈឺចាប់ប៉ុណ្ណោះ។
លោកជំទាវដកដង្ហើមធំបន្ដិច ទើបមានប្រសាសន៍ទាំងកែវភ្នែកបាញ់ឆ្ពោះទៅឆ្ងាយសែនឆ្ងាយ។
– អ្វីដែលខ្ញុំបានធ្វើទៅនេះគឺជាគ្រឿងដើម្បីធ្វើការដកពិសោធនិង វាស់ស្ទង់ពីដួងចិត្ដរបស់លោកបងមើលថា តើលោកបងចេះមានចិត្ដនិងបេះដូងឈឺចាប់ដែរទេ កាលដែលលោកបងឃើញភរិយាទៅស្និទ្ធស្នាលជាមួយប្រុសកំលោះ ដែលធ្វើជាកូនរបស់ខ្លួនបាននោះ?
មកដល់ត្រឹមនេះ ទឹកភ្នែកលោកជំទាវក៏ចាប់ស្រក់មកឯងៗ ស្ងាត់បន្ដិច ទើបលោកជំទាវបន្ដមានប្រសាសន៍ទៀតថា៖
– ឆ្លងកាត់នូវការពិសោធន៍នេះ បើលោកបងមានបេះដូងឈឺចាប់អាម៉ាស់យ៉ាងណាលោកបងក៏គួរទទួលគិតផង ថា ខ្ញុំនេះក៏មានបេះដូងឈឺចាប់ ដូចលោកបងឬច្រើនជាងការឈឺចាប់របស់លោកបងទៀតផង។ ទង្វើរបស់លោកបងទៅលើស្រីក្មេងៗ អាយុស្រករកូនស្រីខ្លួនយ៉ាងណាខ្លះនោះ លោកបងគួរតែជ្រាបខ្លួនឯងច្បាស់ហើយ។ ខ្ញុំមិនដែលប្រឆាំងទេ គឺខ្ញុំបានរស់ដោយគ្រាំគ្រាជាទីបំផុត។ លោកបងក៏មិនធ្លាប់បានទទួលនូវពាក្យដំនៀលអ្វីពីរូបខ្ញុំដែរ គឺមានតែខ្ញុំវិញទេដែលជាស្រីចិត្ដកាកីនោះ។
លោកជំទាវ យកកូនកន្សែងជូតទឹកនេត្រាកំសត់ រួចងាកមុខមកសំលឹងមុខស្វាមី ទើបពោលបន្ដ៖
– ថ្ងៃរំដោះពួកយើងរត់កាត់គ្រាប់ផ្លោង គ្រាប់កាំភ្លើងរំសេវព្រាត់ប្រាស់កូនគួរឲ្យវេទនា។ ឆ្លងកាត់សេចក្ដីលំបាកក្នុងរយពេលនេះ យើងធ្លាប់បានសច្ចាស្បថស្បែនឹងគ្នាថា ស៊ូរួមស្លាប់រស់នឹងគ្នា ស្មោះត្រង់នឹងគ្នាលុះអស់ជីវិត។ មិននឹកស្មានថា ខ្ញុំត្រូវរស់ដោយរកាំចិត្ដ លេបទឹកភ្នែកខ្លួនឯងដោយសារខ្វះសុភមង្គលផ្លូវចិត្ដនៅក្នុង គ្រួសារទៅវិញសោះ?។
ឯកឧត្ដមដកដង្ហើមធំសំដែងការព្រួយចិត្ដ៖
– ខ្ញុំគ្មានពាក្យអ្វីសំរាប់និយាយក្រៅពីការសូមអភ័យទោសពីម៉ាក់វា នូវទង្វើខុសឆ្គងកន្លងមក ដែលខ្ញុំបានសាងនោះទេ!ដោយសារកំហឹងខ្ញុំប៊ិសតែនឹងធ្វើឲ្យម៉ាក់ វាស្លាប់ទៅហើយ។
ខណនោះ កំលោះសុចិត្រ និង នីតាជាប្អូនស្រីក៏ចូលមកដល់ទាំងទឹកមុខញញឹមមកកាន់មាតាបិតាទាំង ពីរប្រាណ។ ឯកឧត្ដមទាញកាយកូនប្រុសមកអោបបញ្ជាក់នូវចិត្ដរំភើប។ នីតានិយាយឡើង៖
– កូនត្រេកអរណាស់ ! កាលបើឃើញលោកប៉ា អ្នកម៉ាក់ស្រឡាញ់គ្នាត្រូវគ្នាវិញកូនទៅរៀនបានស្ងប់ចិត្ដហើយហើយ ក៏លែងឈឺនៅថ្នាក់រៀនទៀតដែរ។
ឯកឧត្ដមអង្អែលក្បាលបុត្រីថ្មមៗ ហើយមានប្រសាសន៍៖
– រឿងនេះពិតជាព្រហ្មលិខិតមែន ព្រោះតែកូនឧស្សាហ៍ឈឺសន្លប់នៅមហាវិទ្យាល័យទើបធ្វើឲ្យម៉ាក់របស់ កូនទៅមើលកូនហើយក៏ត្រូវជុះបាត់កាបូបដែលកាបូបនោះត្រូវធ្លាក់ លើដៃរបស់សុចិត្រ។
លោកជំទាវញញឹមទាំងស្រដី៖
– កូនៗរបស់យើងធំហើយ!អូនចង់ឲ្យការជួបជុំនេះមានន័យរហូតតទៅដើម្បី រស់នៅទទួលបាននូវសេចក្ដីថ្លៃថ្នូរពីសង្គមដែលមនុស្សគ្រប់គ្នា តែងតែផ្ដល់តម្លៃ។
ឯកឧត្ដមទាញកាយភរិយាមកអោបថ្នមៗនៅ ក្រោមក្រសែភ្នែកនៃបុត្រាបុត្រីដែលមានអត្ថន័យរំភើបនិងពោរពេញទៅ ដោយសេចក្ដីសង្ឃឹម និងជឿជាក់មុតមាំថាសុភមង្គលនៃជីវិតគ្រួសារនេះ នឹងស្ថិតស្ថេរជានិច្ចតរៀងទៅ៕
ក.ក.ន. ៖ ជាចុងក្រោយ ខ្ញុំអរគុណយុវអ្នកនិពន្ធ ហេង ឧត្តម
ដែលបានជួយសម្រួលដល់កិច្ចការផ្សាយនេះ។
ផ្សាយបន្ត៖ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ានឌី កាអុន
សមាគមអ្នកនិពន្ធខ្មែរនៅបរទេសមានកិត្តិយសសូមយកអត្ថបទដែលលោកស្រីប្រធានស្ថានិក មកផ្សាយបន្ត៖ លោក វ៉ានឌី កាអុន ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកទៅសំណេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។ តាម រយៈ ការធ្វើការកិច្ចការសារព័ត៌មាននៃវិទ្យុបារាំង អន្តរជាតិផ្សាយជាខេមរៈភាសាជាមួយគ្នាជាច្រើនឆ្នាំ និងតាមការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ឃើញថា លោកជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូបដែលគេពុំត្រូវគាប្បីនឹងមើលរំលងឡើយ។
លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ឆ្នាក់ ចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែងចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់កន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួលជ្រាបឲ្យបានដល់ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី បានអានវណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិននិងការពិត»(២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជាជ្រាបជាក់ជាពុំខាន។ ចំពោះផ្នែកអក្សរសិល្ប៍
លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោកបានលើកយកអក្សរសិល្ប៍ធំៗរបស់បារាំង មកវិភាគនិងផ្សាយជាភាសាជាតិយើង ដើម្បីក្នុងកម្មវត្ថុជាប្រយោជន៍ដល់ជនានុជនខ្មែរ។ សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក ដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្តនឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។ ខ្ញុំសូមគោរពនិងកោតសរសើរដល់វីរភាពរបស់លោកចំពោះត្រួសត្រាយវិថីនៃអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរយើងបន្ថែមទៀត។ ដោយយល់យ៉ាងច្បាស់ពីសេចក្តីព្យាយាមរបស់លោកនិងសេចក្តីខិតខំលះ បង់ទាំងនេះ ខ្ញុំមានកិត្តិយសដែលលោកបានអនុញ្ញាតឲ្យខ្ញុំបានចុះផ្សាយជីវប្រវត្តិសង្ខេបរបស់លោក ក្នុងទំព័ររបស់ខ្ញុំនេះ។ ជាសំណាងល្អ ខ្ញុំបានសូមសេចក្តីយល់ព្រមពីលោកសាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី ដើម្បីដកស្រង់និងចុះផ្សាយនូវ«ជីវប្រវត្តិសង្ខេបរបស់លោក វ៉ានឌី កាអុន» ពីសៀវភៅរបស់លោក ដែលមានចំណងជើងថា «មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០» និង«អក្សរសិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធនិងកម្រងអត្ថបទ»។ ខ្ញុំសូមថ្លែងអំណរគុណលោកទាំងពីរដែលអនុញ្ញាត។ យុវអ្នកនិពន្ធ ហេង ឧត្តម បានជួយសម្រួលកិច្ចការខ្ញុំ ដោយបានវាយអត្ថបទ និងជួយផ្ទៀងផ្ទាត់ ព្រមទាំងរៀបចំថតរូបគម្របសៀវភៅស្នាដៃរបស់លោក វ៉ានឌី កាអុន។
តទៅនេះ សូមលោក-លោកស្រី រីករាយអានដំណើរជីវិតរបស់លោក។
វ៉ានឌី កាអុន
កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ វ៉ានឌី កាអុន បានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុង ខេត្តកំពត។
នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។
នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅ ក្រសួងអប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិង គំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។
លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។
លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងប្រដាប់ អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បាន វាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គម និងនយោបាយ ហើយលោកបានដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។
អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជា តែងមកសាកសួរនិងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថាលោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាចនិងបក្ស។
ដោយមានទំនាសទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីសកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មាននៅវិទ្យបារាំងអន្តរជាតិក្នុង កម្មវិធីភាសាខ្មែរ (Radio France International : RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសាស្ត្រខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។
ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាពលោកបូជាពេលវេលា ទំនេរលើសំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិត បានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបទមួយ ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។
នេះស្នាដៃសំខាន់ខ្លះរបស់លោក៖
-សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ, ១៩៧១;
-ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ, ១៩៧១;
-វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ, ១៩៧៣;
-វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ, ១៩??;
– សង្គមសាស្ត្រ, ភ្នំពេញ, ១៩៧៣;
-Thmenh Chey, en français, étude, Phnom Penh, 1973;
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
ភ្នំពេញ, ១៩៧៤;
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ, ១៩៧៤;
-Réflexion sur la littérature khmère, en français, étude, Phnom Penh, 1981;
-រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ, ១៩៨៧;
-រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ, ១៩៨៧;
-កោះបិសាច, រឿងនិទាន,
ភ្នំពេញ, ១៩៨៧;
-Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991;
-Cambodge ou la politique sans les Cambodgiens, essaie, Paris, H’armattan, 1993;
-Cambodge. La nuit sera longue, essai, édité par l’association “Fond d’aides au Cambodge (FAC)”, Paris, 1996;
-អក្សរសិល្ប៍បារាំងសតវត្សទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-អក្សរសិល្ប៍បារាំងសតវត្សទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ១,
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ៣,
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០១០
-សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ, ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ, ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ, ២០១៣
ប្រភព៖
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ, ២០០២, ទំព័រទី៤៤៨-៤៥០
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធនិងកម្រងអត្ថបទ, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ, ២០០៧, ទំព័រទី៤១៤-៤២១
-សម្រង់ចំណងជើងស្នាដៃដែលទើបនឹងបោះពុម្ពផ្សាយថ្មីៗរបស់អ្នកនិពន្ធបន្ថែម និងចតចម្លងគម្របសៀវភៅ ព្រមទាំងវាយអត្ថបទសម្រាប់ផ្សាយក្នុងទំព័រអ៊ិនធឺណិត ដោយ ហេង ឧត្តម
ជីវប្រវត្តិសង្ខេបរបស់បណ្ឌិតសភាចារ្យ ឃីងហុកឌី
កើត នៅ ថ្ងៃទី1១៣មិថុនា ១៩៤៥ នៅ ឃុំកំពង់ចិន ស្រុកស្ទោង ខែត្រកំពង់ធំមានបុត្រា ២ នាក់។
អស័យដ្ឋាន 34 rue des Bons Enfants 77090 Collégien – France
ទូរស័ព្ទ៖ (+33) 01 60 35 40 98
អស័យដ្ឋាន៖ E-mail : hocdykhing@yahoo.fr ឫhocdyqing@gmail.com
សញ្ញាប័ត្រ
គុណសម្បទាមានមុខងារជាសាស្រ្តាចារ្យ សកលវិទ្យាល័យ ប្រទេសបារាំង នា ឆ្នាំ ២០០០ (qualification aux fonctions de professeur des universités, section 15)។
បណ្ឌិត រដ្ឋ អក្សរសាស្រ្ត និង មនុស្សសាស្ត្រ នា ឆ្នាំ ១៩៩៣ នៅ សកលវិទ្យាល័យស្ហរបោន ប៉ារីស៣, និទ្ទេសអតិកិត្តិយស ជា ឯកឆន្ទ (très honorable à l’unanimité)។
បណ្ឌិតតតិយភូមិ នា ឆ្នាំ ១៩៧៤ នៅសកលវិទ្យាល័យ ស្ហរបោន ប៉ារីស៣, និទ្ទេស ល្អប្រសើរ ជា ឯកឆន្ទ (très bien à l’unanimité)។
សញ្ញាប័ត្រជំនាញដឹកនាំការស្រាវជ្រាវ នៅ វិទ្យាស្ថានជាតិ ភាសា និង អរិយធម៌បូព៌ា, ១៩៩៥ (Habilité à diriger des recherches (HDR) à l’Institut National des Langues et Civilisation Orientales de Paris, 1995).
សកម្មភាពវិជ្ជាជីវៈ
អ្នកស្រាវជ្រាវ នៅ មជ្ឃមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្រ្ត, ប៉ារីស, ពី ១៩៨៥ ដល់ ២០១០។ចូលនិវត្តន៍ នា ខែ មិថុនា ២០១០។
សហការីបច្ចេកទេសនៅសារមន្ទីរមនុស្សពី ឧសភា១៩៧៥ ដល់ វិច្ឆិកា១៩៨៥ (Musée de l’Homme de Paris, mai 1975- novembre 1985)។
អាហារូបករណ៍ ស្រាវជ្រាវរដ្ឋាភិបាលបារាំង ( វិច្ឆិកា ១៩៧១ ដល់ ធ្នូ១៩៧៤)។
សាស្ត្រាចារ្យអក្សរសិល្ប៍ខ្មែរ នៅវិទ្យាល័យសន្តិភាពកំពង់ស្ពឺ, បន្ទាប់ មកនៅ វិទ្យាល័យបឹងកក់និងឥន្រ្ទទេវី ភ្នំពេញ ពី ១៩៦៨ ដល់ ១៩៧១។
មុខងារផ្សេងៗ
សមាជិកពេញសិទ្ធិ រាជបណ្ឌិត្យសភាកម្ពុជា។
ទីប្រឹក្សាវិទ្យាសាស្រ្ត វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យភ្នំពេញ។
សមាជិក សង្គមអាស៊ីក្រុងប៉ារីស។
សមាជិក សង្គមបារាំង ផ្នែក ភ្លេងជាតិពន្ធុវិទ្យា, សារមន្ទីរ មនុស្សក្រុងប៉ារីស។
ការបោះពុម្ពផ្សាយ
I. សៀវភៅ
1. L’oeuvre littéraire de Naṅ, auteur cambodgien de la fin du XVIIIe siècle et du début du XIXe, Microfiche n° 85 03 95, collection Archives et Documents, micro-édition de l’Institut d’Ethnologie du Museum National d’Histoire Naturelle, Paris, 1985, 347 p + 176 p.
- Bhogakulakumār, roman khmer en vers du début du XIXe siècle, (traduction, notes et étude), Paris, Pierres d’Angkor, 1987, 312 p.
- ភោគកុលកុមារ (texte khmer), Edition présentée et annotée, Paris, Ed. Pierres d’Angkor, 1987, XLIX +225 p.
- ខុងចូវចៅថុកKhun cùv et Cau Thuk : Etude, texte khmer et annotations, Paris, Ed. Pierres d’Angkor, 1988, 88 p.
- Contes et légendes du pays khmer, bilingue, Paris, Conseil International de la langue française, 1989, 167 p.
- Contribution à l’histoire de la littérature khmère, volume 1 : L’époque “classique” (XVe-XIXe siècles), Paris, L’Harmattan (publié avec le concours du Centre National de la Recherche Scientifique), 1991, VI + 273 p.
- Contribution à l’histoire de la littérature khmère, volume 2 : Ecrivains et expressions littéraires du Cambodge au XXe siècle, Paris, L’Harmattan, 1993, VI+275p.
- Un épisode du Ràmàyana khmer, Rāma endormi par les maléfices de Vaiy Ràbn, Paris, L’Harmattan, 1995, 213 p.+ 8 photos (publié avec le concours du CNRS).
- ទិដ្ឋភាពទូទៅនានៃអក្សរសាស្ត្រខ្មែរ, Aperçu général sur la littérature khmère, (en khmer), Paris, L’Harmattan (Hors coll.), 1997, 206 p.+ 8 photos. [deuxième édition, Phnom Penh, Angkor, 2003 et Editions CEDORECK, Phnom Penh, 2003]
10. អក្សរសិល្ប៍ខ្មែរសតវត្សទី២០ , Anthologie de la littérature khmère du 20ème siècle, (en khmer), Phnom Penh, Ed. de La Plus Haute Tour, 2002, 665 p.
- អក្សរសិល្ប៍ខ្មែរសតវត្សទី១៩, Anthologie de la littérature khmère du 19ème siècle, (en cambodgien), Phnom Penh, Ed. Angkor, 2003, 312 p.
- សាស្ត្រារាមកេរ្តិ៍កាលវៃយរាពណ៍សណ្តំយកព្រះរាមបាន,Rāma endormi par les maléfices de Vaiy Rābn, (en cambodgien), + ឧបសម្ព័ន្ធ : « រឿងគំនូររាមកេរ្តិ៍ក្នុងថែវព្រះឧបោសថ រតនារាម វត្តព្រះកែវ »(annexe : sous-titre en français« Notice sur les fresques des galeries de la Pagode royale de Préa Oubosoth Rottanaram Préa Kèo à Phnom Penh, signé par Samdach Veang Thiounn), Phnom Penh, Ed. Angkor, 2004, 184 p.
- កំណត់ពិធីហៅព្រលឹង, Notes sur la cérémonie de l’appel des esprits vitaux, (en cambodgien), Phnom Penh, Ed. Angkor, 2004, 43 p.
14. (en collaboration avec Jacques NEPOTE), Samapheavi de Rim Kin, Ed. Angkor, 2005, 86 p. + illustrations.
- ទាវឯក, Dāv Ek, Introduction, traduction annotée et textes khmers, Phnom Penh, Ed. Angkor, 2005, 162 p.
- សមូហកម្មអក្សរសិល្ប៍ខ្មែរឧទ្ទិសជូនសាស្ត្រាចារ្យកេងវ៉ាន់សាក់, Mélanges littéraires offerts au Professeur Keng Vannsak, (en cambodgien), Phnom Penh, Ed. Angkor, 2006, 210 p.
- Un auteur cambodgien et son oeuvre : le Bhogakulakumār du poète Naṅ (fin 18ème-début 19ème siècles), Phnom Penh, Ed. Angkor, 2006, 334 p.
- អក្សរសិល្ប៍ខ្មែរសតវត្សទី២០, កវីនិពន្ធនិងកម្រងអត្ថបទ (Littérature cambodgienne du XXème siècle, Ecrivains et textes, en cambodgien), Phnom Penh, Ed. Angkor, 2007, 612 p.
- Sim le Chauffeur, une nouvelle de 1956 par Im Thok (en collaboration avec Jacques DOLIAS), Phnom Penh, Ed. Angkor, 2007, 109 p. (bilingue : français-cambodgien).
- រស្មីកម្មអក្សរសិល្ប៍ចិនលើកម្ពុជានាសតវត្សទី១៩និងទី២០ (Le rayonnement littéraire chinois sur le Cambodge des XIXe et XXe siècle), trilingue : cambodgien-français-anglais, Phnom Penh, Ed. Angkor, 2008, 166 p.
- ក្រមង៉ុយនិងស្នាដៃ, Kram Ngoy et ses œuvres, bilingue, Phnom Penh, Ed. Angkor, 2008, 189 p.
22. កម្រងសិក្សាកថាវប្បធម៌ខ្មែរ, ឧទ្ទិសប្រគេនព្រះវិរិយបណ្ឌិតោ ប៉ាងខាត, សហការណ៍នឹងបណ្ឌិតថោង ធែល /Cultural Essays in Honour of Venerable PANG KHAT/Mélanges culturels en hommage au Vénérable PANG KHAT, Phnom Penh, Editions Angkor, 2010, 368 p.
23. កម្រងសិក្សាកថាខ្មែរ, ឧទ្ទិសប្រគេន ព្រះធម្មារាមោ ប៉ុណ្ណ-សម្ភាជ/ Khmer Studies in Honour of Venerable PONN Sompheach/Etudes khmères en hommage au Vénérable PONN Sompheach, PhnomPenh, Ed. Angkor, 2011, 518 p.
24សុត្តន្តប្រីជាឥន្ទ និង ស្នាដៃ, ភ្នំពេញ, គ្រឹះស្ថាន បោះពុម្ភ ផ្សាយអង្គរ, ២០១២, ២៦២ទំព័រ។
25. ព្រះគោព្រះកែវ, សិក្សាកថានិងអត្ថបទខ្មែរ ( Preah Ko-Preah Keo. Etude et Texte khmer, bilingue, Ed. Angkor, 340 p.) ភ្នំពេញ, គ្រឹះស្ថានបោះពុម្ភផ្សាយអង្គរ, ២០១២, ៣៤០ទំព័រ។
26. កម្រងអត្ថបទខេមរសិក្សា, ឧទ្ទិសជូនសាស្ត្រាចារ្យ ឃឹនសុខ, ឃួនសុខម្ភូ, ឡុងសៀម. គ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ, ២០១២, ៣៨៥ ទំព័រ។
II. សៀវភៅរួម
27- en collaboration avec Jacques Népote, “L’organisation du champ de la couleur en cambodgien”, In S. Tornay (éd.), Voir et nommer les couleurs, Nanterre, Laboratoire d’ethnologie et de sociologie comparative de l’Université de Paris X, 1978 : 83-107.
28- “Le développement économique et la transformation littéraire dans le Cambodge moderne”, Mondes en développement (sous la direction de F. Perroux), n° 28: Le Cambodge, Paris, Economica, 1979 : 793-801.
29- en coll. avec Jacques Népote, “Literature and society in Modern Cambodia”, in Tham Seong Chee (ed.), Literature and Society in Southeast Asia: Sociological and Political Perspective, University Press of Singapore, 1981 : 56-81.
30- In : Hommes et Destins, t. VI Asie, Paris, Académie des Sciences d’Outre-Mer, 1985 : Notes biographiques de : – “Chuon Nath (1883-1969)” : 89-91 – “Hell Sumpha (1922-1971)” : 176 – “Heng Yan (1905-1950)”, : 193-194 – “Oknha Sutan Preichea In (1859-1924)” : 194 – “Iêu Koeus (1905-1950)” : 193-194 – “Kram Ngoy (1865-1936)” : 219-220 – “Nhok Thèm (1903-1974) : 307-308 – “Norodom Suramarit (1896-1960) : 390-391 – “Nong (+1858?) : 310-312 – “Rim Kin (1911-1959)”: 349-350 – “Sisowath Youtevong (1913-1947)”: 380-381 – “Sou Seth (1882-1963)”:385 31- en coll. avec J. Népote, “Chinese Literary Influence on Cambodia in the 19th and 20th Centuries”, in: Cl. Salmon (éd.), Literary Migrations: Traditional Chinese Fiction in Asia (17-20th centuries), Beijing, International Culture Publishing Corporation, 1987 : 321-372.
32- “La littérature cambodgienne contemporaine et la réappropriation du patrimoine culturel khmer”, Premier symposium franco-soviétique sur l’Asie du Sud-Est: La réappropriation du patrimoine culturel dans le contexte du mouvement nationaliste et de la décolonisation en Asie du Sud-Est (en russe et en français), Moscou, 1989 : 80-100.
33- en coll. avec Mak Phoeun, “Cambodia”, In Patricia Herbert and Anthony Milner (ed.), South-East Asia, Languages and Literatures: a select guide, Scotland, Kiscadale Publications, 1989 : 49-66.
34- “Khmer Literature since 1975”, In: May M. Ebihara, Carol A. Mortland and Judy Ledgerwood (Eds.), Cambodian Culture since 1975 Homeland and Exile, Ithaca and London, Cornell University Press, 1994: 27-38.
35- “Le chat dans la littérature et la culture khmères”, In Nguyên Thê Anh et Alain Forest (eds), Notes sur la culture et la religion en péninsule indochinoise (en hommage à Pierre-Bernard Lafont), Paris, L’Harmattan, 1995 : 61-75.
36- “Le voyage de l’envoyé cambodgien Son Diêp à Paris en 1900”, in: Claudine Salmon (éd.), Récits de voyage des Asiatiques: genres, mentalités, conception de l’espace, Actes du colloque EFEO-EHESS de déc. 1994, Paris, publ. EFEO, 1996 : 367-383.
37- “Postface”, in S. Thierry, Les Khmers, Paris, Editions Kailash, coll. Civilisations & sociétés, 1996: 172-174.
38-“អត្ថបទវិជ្ជា : រឿងទាវឯក” (Sciences des textes: le roman Dàv Ek), Congrès National de la Recherche socio-culturelle sur le Cambodge, Phnom Penh, Université Royale de Phnom Penh/ Institut bouddhique, 1997 : 230-235 (en khmer).
39- “La colline-des-hommes et la colline-des-femmes”, Littératures francophones d’Asie et du Pacifique, Paris, Nathan, 1997 : 28-29.
40- “Les études sur la littérature khmère en France. Bilan et perspectives”, In: Pierre L. Lamant (éd.), Bilan et perspectives des études khmères (Langue et Culture), Actes du Colloque de Phnom Penh, 29-30 novembre – 1er décembre 1995, Paris, L’Harmattan, 1997 :123-131.
41- “Un épisode du Rāmakerti, Ràma endormi par les maléfices de Vaiy Rābn”, In: Nicole Revel et Catherine Servan-Schreiber (éds), Les littératures de la voix. Les épopées, Formation doctorale d’Etudes sur l’Extrême-Orient et l’Asie Pacifique, langues, littératures et civilisations, Paris, Centre de recherche sur l’oralité de l’INALCO, 1995-1996-1997 : 42-45.
42-“អក្សរសិល្ប៍ខ្មែរក្រោយឆ្នាំ១៩៩០ (La littérature khmère après 1990)”, in: Sorn Samnang (éd.), La khmérologie. Connaissance du passé et contribution au renouveau du Cambodge, Proceedings of International Conferences on Khmer Studies, vol. II, Phnom Penh, 26-30 août 1996, Phnom Penh, Université Royale de Phnom Penh, 1999 : 606-624 (en cambodgien et en français).
43- « La littérature khmère pendant la période néo-royaliste », in : Cambodge contemporain, par Alain Forest (Ed.),Paris, Irasec-Les Indes Savantes, 2008, p. 316-329.
44- « Cambodge : recherches sur la littérature d’expression orale et écrites », in : Etudier sa propre culture. Expérience de terrain et méthodes, par Jean Guiart (éd.), Paris, L’Harmattan, 2009, p. 57-66.
45- en collaboration avec Div Sean et al.,សហការនិងឌិវស៊ាន…, វចនានុក្រមខ្មែរVacanānukram khmaer, Khmer Dictionary, Phnom Penh, Ed. Angkor Thom, 2ème édition 2010 [3ème édition 2012], 1918 p.
46. en collaboration avec SAKOU Samoth, Hommes et histoire du Cambodge, វរជននិងប្រវត្តិសាស្រ្តកម្ពុជាPhnom Penh, Ed. Angkor, 2012, 331 p. +XX pl. (notices en français sous la plume de Khing Hoc Dy: Ang Duong,, Biv Chhay Leang, Bun Chan Mol, Chhéng Phon, Chuon Nath, Chuth Khay, Chhuk Méng Mao, Douc Rasy, Hell Sumpha, Hang Thun Hak, Ho Tong Lip, Iêuv Koeus, Kéng Vann Sak, Khin Sok, Khing Hoc Dy, Kram Ngoy, Léng Ngeth, Long Seam, Nhok Thèm, Norodom Suramarit, Norodom Chantaraingsei, Nou Hach, Nou Kân, Nuon Khoeun, Preichea Ind, Ros Chantrabot, Rim Kin Sarin Chhak, Sisowath Monireth, Sisowath Youtévong, Sou Seth, Soth Polin, Som, Son Diêp, Tan Kim Huon, Trinh Hoanh, Tiv Ol, Ung Krapum Phka,Vandy Kaon,Yan Héng).
III. អត្ថបទសិក្សា
AA : Arts Asiatiques (Paris)ASEMI : Asie du Sud-Est et Monde Insulindien (Paris) BEFEO : Bulletin de l’Ecole française d’ Extrême-Orient (Paris) CASE : Cahiers de l’Asie du Sud-Est (Paris) CK : Culture khmère (Paris) JAMC : Journal de l’Association des Médecins Cambodgiens (Paris) JAMV : Journal de l’Association des Médecins du Vietnam (Paris) LCLF : Lettres et Cultures de langue française (Paris) MKS : Mon-Khmer Studies (Honolulu) OM : Objets et Mondes (Paris) SK : Seksa khmer (Paris)
47- “L’œuvre littéraire de Nan, auteur cambodgien de la fin du XVIIIe et du début du XIXe siècle”, ASEMI, vol. VII, n°1, 1976 : 91-99.
48- “Quelques aspects de la devinette khmère”, Anuwat, Paris, n° 6, 1977 : 18-20.
49- en collaboration avec Jacqueline Khing, “Les recommandations de Kram Ngoy”, MKS, VII, University Press of Hawaii, 1978 : 141-181 (Paris, Cedoreck, 1981, 52 p.).
50- “Légende du village Sti Pit Mas”, Anuwat, Paris, n° spécial, 1978 : 8-9 et 22. 51- “Notes sur le thème de la femme ‘marquée de signes’ dans la littérature populaire khmère”, CASE, n° 2, Publications Orientalistes de France, 1978 : 15-43.
52- “Note sur le motif du ‘cygne mécanique’ dans la littérature populaire khmère”, MKS, VIII, University Press of Hawaii, 1979 : 91-101.
53- “Quelques aspects de la beauté de la femme dans la littérature populaire khmère”, Shiroku, Kagoshima University, n° 13, 1980 : 1-20 (SK, n° 1-2, 1980 : 45-68). 54- “La biographie de Santhor Mok, poète et chroniqueur du XIXe siècle”, SK, n° 3-4, 1981 : 137-160.
55- en collaboration avec Bernard Dupaigne, “Les plus anciennes peintures datées connues au Cambodge: quatorze épisodes du Vessantara Jātaka (1877)”, AA, t. XXXVI, 1981 : 26-36 + 18 photos. 56- “Note sur le genre lpoek dans la littérature khmère”, SK, n° 6, 1983 :11-18.
57- “Activités scientifiques du Cedoreck en 1983-1984”, SK, n° 7 : 303-305. 58- “Quelques témoignages et expériences de recherches sur la littérature d’expression orale et écrite au Cambodge”, OM, t. 23, fasc. 3-4, 1983 : 111-116.
59- “La poésie cambodgienne de langue khmère et de langue française”, LCLF, VIII, n° 4, 1985 : 3-12.
60- “La légende de Bra Go Brah Kaev”, Mélanges offerts à Madame Solange Thierry, CASE, n° 29-30, 1991 (paru en 1993) : 169-191.
61- “Le développement économique et la transformation littéraire dans le Cambodge moderne”, JAMV, n° 42, 1998 : 16-17.
62- “Le silence dans le bouddhisme theravada”, JAMC, n° 4, décembre 1998 : 14-16.
63- “La présence du malais dans la langue et la littérature khmères”, JAMC, n° 5, avril 1999 : 13-16.
64- « The Cambodian Literature during the Neoroyalist Period » (en japonais), Transcultural Studies, vol. 3, Tokyo, 1999, p. 15-19.
65- en collaboration avec Jacques Népote, « Samapheavi de Rim Kin », Péninsule 43 – 2001 (2), p. 25 102. [réédité en livre, Phnom Penh, Ed. Angkor, 2005, 86 p. + 6 photos]
66- « Khmer Literature and Publications » (translated by Damien Morrison), Bayon Pearnik, Issue 70 june 2002, p. 8 et 27, Issue 71 2002, p. 8 et 27.
67- « Personaggi della Letteratura Cambogiana : Achar Sva, Ang Cand (1529-1567), Baksei Chamkrong, Indradevî, Jayavarman VII (1181-1218), Kàkî, Kétoméaléa, Khleang Moeung, Preah Ko e Preah Kèo, Preah Riem, Preah Thong, Sdach Kan (1812-1525), Son Kuy, Thmenh Chey, Tum o Ek », in Dizionario dei personaggi letterari, Torino, UTET, 2003 (en italien).
68- «ការសរសេរដោយដៃ ដែលរក្សាទុកនៅបណ្ណាល័យ វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យភ្នំពេញមុនឆ្នាំ ១៩៧៥ , Manuscrits khmers conservés à l’Institut Bouddhique de Phnom Penh avant 1975 », Kambuja Suriyā, n° 4, oct.nov.déc., 2003, p.40-46.
69- en coll. avec Jacques Dolias, « Sim le chauffeur, une nouvelle de 1956 par Im Thok », Péninsule n° 51 – 2005 (2), p.161-193.
70- « Les romans classiques khmers et les jàtakas extra-canoniques », Péninsule n° 53 – 2006 (2), p.5-25.
71- Suzanne Karpelès and the Bouddhist Institute », Siksā Cakr n° 8-9, 2006-2007, p. 55-59 (en khmer: p. 189-196).
72- “La présence du malais dans la langue et la literature khmères”, Bulletin de l’AEFEK 14, 2008,
12 p. (éditions électroniques).http://www.aefek.free.fr
IV- របាយការណ៍
73- Ing Kien,Phkā jhk kambujā (Fleur de lotus du Cambodge, roman en prose), Paris, 1977, 120 p., CK, n° 1, 1981 : 175-177.
74- Nou Hach, Mālā țuon citt (Méaléa Duong Chét “Guirlande du coeur”), Paris, Cedoreck, 1981, 243 p., SK, n° 6, 1983 :171-173.
75- Nuon Khoeun, țamnoer chboh dau dis khāṅ lic inducin chnàm 2000 (La marche vers l’Ouest, L’Indochine en l’an 2000), Phnom Penh, 1971, 166 p. + cartes (réimpression Paris, Cedoreck, 1983, en khmer), SK, n° 7, 1984 : 266-270.
76- “Ukñā Suttantaprija Ind, Gatilok (La marche dans le monde), t. I, Paris, Cedoreck, 1982, en khmer, 172 p. (réimpression des tomes 1 et 2 de l’édition de l’Institut Bouddhique de Phnom Penh, 13e éd., 1971).SK, n° 7, 1984 : 270-271.
77- Judith M. Jacob, The Traditional Literature of Cambodia. A Preliminary Guide, Oxford University Press, London Oriental Series, v. 40, 1996, 282 p. BEFEO 83 (1996): 416.
78- Tauch Chhuong, Stec kan jraek rājy, Sdech Kan l’usurpateur, pièce de théâtre en vers, Paris, Ed. de l’Assiociation des écrivains khmers à l’étranger, 1995, 90 p. (en khmer). BEFEO 83 (1996): 417.
79- Mme Kim Thi Ouy (dite Grand-mère Tieng), Angkar ja nar nā ? bhāg 1, 18 mina, 17 mesa, 7 makarà 1979 (Qui est l’Angkar? tome 1: 18 mars 1970, 17 avril 1975, 7 janvier 1979) Paris, 1994, 204 p. (en khmer). BEFEO 83 (1996) : 417-419.
80- Putry TOTH, An di ghan vira: nàri kruṅ thaep, Antigone de Sophocle, Québec, 1995, 81 p. BEFEO, 84 (1997) : 48.
81- KEO Bunthoeun, Krun bhnaṃ beň mun chnaṃ 1954, Krong Phnom-Penh avant 1954 (La ville de Phnom-Penh avant 1954), Québec, 1995, 151p. BEFEO, 84 (1997) : 484-485.
82- SAKOU Samoth, Vipatti nau kambujā, kùn so samrāp’ sgāl sruk khmaer (La crise au Cambodge, clef pour la compréhension du pays khmer), Paris, Editions Angkor Vat, 1997, 304p. + 8 cartes +12 photos + 8 dessins. BEFEO, 84 (1997) : 486.
V. ការបង្រៀននិងផ្សព្វផ្សាយពត៌មាន
-បង្រៀនអក្សរសិល្ប៍ នៅ វិទ្យាស្ថានភាសា និង អរិយធម៌បូព៌ា ពី ឆ្នាំ១៩៨៦ រហូតដល់ពេលចូលនិវត្តន៍។
– សហការ ជាមួយ សាស្រ្តាចារ្យ Jean-Jacques FRANCKEL, Université de Paris X-Nanterre, បានជួយ ដឹកនាំ និស្សិតខ្មែរដែលបានទទួលអាហារូបករណ៍ បារាំង មករៀន យកសញ្ញាប័ត្រ អនុបណ្ឌិត នៅ សកលវិទ្យាល័យ ប៉ារីស១០ ណង់តែរ (SAM Auteur, Etude du fonctionnement de ruoc រួច en khmer contemporain en 1998 et SAMBATH Vireak, Etude du fonctionnement de kaet កើត en khmer contemporain en 1998).
– បានចូលរួមក្នុងគណៈវិនិច្ឆ័យ សញ្ញាប័ត្រ ស្រាវជ្រាវ និង ការសិក្សាអនុវត្ត, Diplôme de recherche et d’études appliquées (DREA) de lao, Karine AMARINE, Contes populaires de tradition orale lao. Essai de traduction et d’analyse structurelle et thématique d’un corpus de contes. Paris, INALCO, décembre 2002, 162 p.
– ចូលរួមសិក្ខាសាលា និង សន្និសិទអន្តរជាតិ ជាច្រើនដង នៅប៉ារីស (Paris), មូស្គូ (Moscou), ហមបួរ (Hambourg), កូឡាលំពួរ (KualaLumpur), បាងកក (Bangkok) និង ភ្នំពេញ (Phnom Penh) ដោយ មាន បង្ហាញ សិក្សាកថា ផ្ទាល់ ជា រៀងរាល់ ការចូលរួមប្រជុំ។
V.1.សមាជិក គណ:វិនិច្ឆ័យ និក្ខេបបទថ្នាក់បណ្ឌិត:
– DAUPHIN Antoine, Le roman en République démocratique du Vietnam et en République socialiste du Vietnam depuis l’origine jusqu’à 1984, thèse de doctorat d’Etat ès lettres et sciences humaines sous la direction de P-B. LAFONT, Université de Paris VII, 1994, 745 p.
– WARAEKSIRI Apisit, Karma, animisme et littérature classique siamoise, thèse de doctorat sous la direction de Gilles DELOUCHE, Paris, INALCO, 1995.
– CHAN Somnoble, Identité et variation des unités de langue. Etude d’une série d’unités lexico-grammaticales du khmer contemporain, thèse de doctorat en linguistique sous la direction de Jean-Jacques FRANCKEL, Paris, Université de Paris X-Nanterre, 2002,
312 p.
– Mme NHEAN Chamnan, L’éducation cambodgienne à travers le roman de Roland Meyer Saramani, danseuse khmèr : réalité cambodgienne ou vision occidentale ?, Paris, Inalco, thèse de doctorat en études orientales sous la direction de Pierre LAMANT, 7 janvier 2003, 197 p.
– PECH Sam Bonn, L’exil et le Royaume : Les problématiques de l’intégration des Cambodgiens dans la région parisienne (de 1975 à la fin du siècle), thèse de doctorat en anthropologie sociale sous la direction de Pierre-Richard FERAY, Université de Nice Sophia Antipolis, 11 décembre 2003, 415 p.
– SOMVEILLE Fabienne, L’homme dans son environnement social, économique et culturel : poésies, chansons et nouvelles engagées en Thaïlande (1970-1980), thèse de doctorat en études orientales sous la direction de Gilles DELOUCHE, INALCO, 2004, 2 vol., 550 p. + 274 p.
– BERNON Olivier de, Littératures et rituels des bouddhistes du Cambodge – De la philologie aux études historiques, thèse d’habilitation à diriger des recherches (HDR) sous la direction de Catherine CLEMENTIN-OJHA, Paris, Ecole des Hautes Etudes en Sciences Sociales, 2004, 60 p. (synthèse présentée sur l’ensemble de ses travaux : 21 articles, 3 opuscules et un ouvrage en deux volumes).
– WITTAYARAT Daoruang, De l’Inde à l’Asie du Sud-Est. Contribution à l’étude des écritures d’origine indienne en Asie du Sud-Est continentale (Vietnam, Thaïlande, Cambodge) des débuts jusqu’aux environs du VIIIe siècle de l’ère chrétienne. Questions sur la filiation et la datation par la paléographie, thèse de doctorat en Etudes indiennes et Extrême-orientales sous la direction de Pierre-Sylvain FILLIOZAT, membre de l’Institut, Paris, Ecole Pratique des Hautes Etudes (section des sciences historiques et philologiques), 2008, 290 p.
– ANTELME Michel, Péripéties d’une langue. Conservation, évolution et adaptation au contexte de globalisation : le cas du khmer. Dossier d’Habilitation à diriger des recherches (HDR), sous la direction du Professeur Gilles DELOUCHE, Paris, Inalco, novembre 2011, 191 p.+ annexe 608 p.
– PETPUANG Ajchara, L’influence occidentale sur la peinture siamoise. L’exemple de la princesse Marsi (Essai, Analyse, Critique), thèse de doctorat en études orientales sous la direction de Gilles Delouche, Paris, Inalco, décembre 2013, 2 tomes (350 p. + 302 p.).

បេសកកម្មស្រាវជ្រាវ នាឆ្នាំ ២០០៥ក្នុងសារមន្ទីរជាតិ ក្រុង នៅបាងកក, រូបថតជិតសិលាចារឹកស្តុកកក់ធំ សាល បុរាណវិទ្យា។

ផ្ទះកំណើត បណ្ឌិតសភាចារ្យ ឃីងហុកឌី នៅស្រុកស្ទោង ខេត្តកំពង់ធំ (រូបថតឆ្នាំ ២០១០) មានការទ្រុឌទ្រោមច្រើនជាងមុន។
ប្រវត្តិសង្ខេបនៃថ្ងៃ១ឧសភា ៖ ទិវាពលកម្មអន្តរជាតិ
ដោយលោកស្រី ប៉ិច សង្វាវ៉ាន
ទិវាពលកម្ម ជាថ្ងៃបុណ្យរំលឹក ថ្ងៃទី«១ឧសភា១៨៨៦»។ គឺជាទិវាដែលក្រុមសហជីពនានានៅសហ
រដ្ឋអាមេរិកបានអំពាវនាវដល់ពលករចំនួនទាំងអស់៤០ម៉ឺន (៤០០ ០០០) នាក់ឲ្យចូលរួមក្នុងចលនា
បាតុកម្មមួយដើម្បីតវ៉ាទាមទារសិទ្ធិ «ធ្វើការតែ៨ម៉ោងក្នុងមួយថ្ងៃ»។ អាស្រ័យមូលហេតុនេះហើយ
ទើបសហគ្រាសអាមេរិកាំងជាច្រើនចាប់ផ្តើមយកថ្ងៃទី១ខែឧសភាជាថ្ងៃខែឆ្នាំដែលពលករធ្វើការតែ
៨ម៉ោង។ ចាប់តាំងពេលនោះមក ថ្ងៃទី១ឧសភាក៏បានក្លាយទៅជាទិវាអន្តរជាតិនៃការទាមទាររបស់
បណ្តាកម្មករ ហើយការដង្ហែរក្បួនកម្មករក៏បានកើតមានឡើង ក្នុងថ្ងៃនោះដែរ។
នៅប្រទេសបារាំង ទិវាការងារ៨ម៉ោងក្នុង១ថ្ងៃ ទើបតែត្រូវបានទទួលស្គាល់នៅ ឆ្នាំ១៩១៩ ក៏ប៉ុន្តែ
រហូតមកដល់សព្វថ្ងៃនេះ ថ្ងៃ១ឧសភានៅតែជាថ្ងៃទាមទាររបស់អ្នកធ្វើការ ឬ អ្នកស៊ីឈ្នួលយកប្រាក់
ខែជារៀងដរាប។ ចាប់ពីឆ្នាំ១៩៤១មក ប្រទេសបារាំងបានទុក ថ្ងៃ១ ឧសភា ជាថ្ងៃឈប់សម្រាក
ហើយចាប់ពី ឆ្នាំ១៩៤៧ ការឈប់សម្រាកមិនធ្វើការនៅថ្ងៃ១ឧសភាក៏បានទទួលប្រាក់ដូចជាថ្ងៃធ្វើ
ការធម្មតាដែរ។ លើកលែងតែមុខរបរខ្លះដែលតម្រូវឲ្យធ្វើការចាំបាច់ខានមិនបានជាអាទិ៍ មន្ទីរពេទ្យ
សណ្ឋាគារ វិទ្យុ និង ទូរទស្សន៍ជាដើម បុគ្គលិកមិនអាចឈប់សម្រាកនៅថ្ងៃ១ឧសភាទេ។ ជាទូទៅ
បុគ្គលិកដែលប្រកបរបរទាំងនេះ បានទទួលប្រាក់ឈ្នួលជាទ្វេក្នុងថ្ងៃនោះ ឬ ពុំនោះទេ គេបានទទួល
សិទ្ធិវិស្សមកាលដែលមានរយៈពេលលើសពីធម្មតាបន្តិចទៅតាមសហគ្រាសនីមួយៗ។ ចំពោះ អ្នក
ដែលចង់ធ្វើការថែមទៀតនៅថ្ងៃ ១ ឧសភា គេអាចទទួលបាននូវការអនុគ្រោះអត់ឱនដែលធ្វើឡើង
សម្រាប់ឯកជន ឬសម្រាប់អង្គការផ្សេងៗឲ្យលក់ផ្កា «MUGHET»ដែល
ខ្មែរយើងអាចហៅថា«បុប្ផាសុភមង្គល» ដោយសេរីនៅថ្ងៃ១ឧសភាមិន
បាច់មានបែបបទណាមួយ និងគ្មានបង់ពន្ធអាករជូនរដ្ឋហើយក៏គ្មានតម្លៃ
ដែលរដ្ឋកម្រិតដែរ ៕
រៀងខ្លី៖ វាសនាអភ័ព្វ និពន្ធដោយ ប៉ិច សង្វាវ៉ាន
រឿង វាសនាអភ័ព្វ
និពន្ធដោយ ប៉ិច សង្វាវ៉ាន
រក្សាសិទ្ធិគ្រប់យ៉ាង
រឿងនេះកើតឡើងពីការស្រមៃដ៏សុទ្ធសាទរបស់អ្នកនិពន្ធ។ បើមាននាម ឬសកម្មភាពតួអង្គក្នុងរឿងនេះស្រដៀង ឬដូចឈ្មោះនឹងរឿងផ្ទាល់ខ្លួនរបស់លោកអ្នកនាង សូមមេត្តាចាត់ទុកជាការចៃដន្យមួយទៅចុះ។ អ្នកនិពន្ធគ្មានចេតនានឹងបញ្ឆិតបញ្ឆៀងដល់ជនណាម្នាក់ឡើង។
សូមអរគុណ!
សិស្សខ្ញុំទាំងអស់កំពុងតែឈ្ងោកមុខធ្វើតែងសេចក្តីយ៉ាងស្ងាត់ស្ងៀម ស្រាប់តែពេលនោះ នារីជំទង់ម្នាក់ មានអាយុប្រមាណ១២ឆ្នាំ ដើរចូលមកក្នុងថ្នាក់ខ្ញុំជាមួយស្ត្រីចំណាស់មួយរូប។ ស្ត្រីនោះឧទានឡើងទម្លុះភាពស្ងៀមស្ងាត់នៃថ្នាក់ខ្ញុំ៖
-ជម្រាបសួរអ្នកគ្រូ លោកនាយកវិទ្យាល័យបញ្ជាឱ្យខ្ញុំជូនចៅស្រីមករៀននៅថ្នាក់អ្នកគ្រូ។ នាង ឈ្មោះ វាសនា ។
ខ្ញុំសម្លឹងភក្ត្រនាងវាសនា ចំពេលដែលសិស្សថ្មីនេះលើកដៃសំពះជម្រាបសួរខ្ញុំយ៉ាងសុភាពទន់ភ្លន់ និងដោយទឹកមុខស្រពោន។
ខ្ញុំទទួលសិស្សថ្មី ហើយចាត់ចែងឱ្យនាងអង្គុយនៅតុមួយពីមុខតុរបស់ខ្ញុំ។ រួចហើយខ្ញុំហុចក្រដាសមួយសន្លឹកឱ្យវាសនាបំពេញព័ត៌មានខ្លះដែលខ្ញុំចង់ដឹង។ នៅពេលដែលវាសនាឈ្ងោកបំពេញលិខិតព័ត៌មាន ខ្ញុំឃើញនាងនៅស្ទាក់ស្ទើរហាក់ដូចជាពិបាកបំពេញសំណួរនៅលើក្រដាសនេះ។
មួយស្របក់ក្រោយមក នាងវាសនាយកក្រដាសដែលនាងបំពេញរួចហើយមកហុចឱ្យខ្ញុំ។ ពេលនោះជាពេលសម្រាក។ ខ្ញុំហៅវាសនាមកសួរក្រោយពីបានដឹងព័ត៌មានដែលខ្ញុំបានអានចប់ហើយ។
– វាសនា ម៉េចបានជាមុខនាងក្រៀមម្ល៉េះ?
សិស្សថ្មីនេះ មិនបានឆ្លើយសំណួរខ្ញុំ ដើម្បីបំបាត់ចម្ងល់ខ្ញុំ។ ខ្ញុំក៏បន្ថែមសម្តីលើកទឹកចិត្តនាងឱ្យមានការកក់ក្តៅ។
-នាងកុំភ័យអី។ នាងចូលរៀនក្រោយគេមែន តែមិត្តភក្តិដែលអង្គុយក្បែរនាងមិនមានចិត្តកំណាញ់ទេ។ គេមុខជាឱ្យនាងខ្ចីសៀវភៅមេរៀនមកចម្លង។ បើសិនជានាងឆ្ងល់ត្រង់កន្លែងណា ខ្ញុំនឹងជួយពន្យល់នាងបន្ថែម នាងកុំញញើតសួរខ្ញុំឱ្យសោះ។ នេះនាមបណ្ណរបស់ខ្ញុំ ដែលមានលេខទូរសព្ទផង។ នាងយកទុកចុះកុំទើសទាល់អី។
-ច៎ា! អរគុណអ្នកគ្រូ!
-នាងអាចប្រាប់ខ្ញុំបានទេ ហេតុអ្វីបានជានាងមិនបំពេញឈ្មោះនិងមុខងារម្ដាយរបស់នាងផង?
-អ្នកគ្រូ… ខ្ញុំសូមទោស… ខ្ញុំឥតមាន… ម្តាយទេ។
ចម្លើយនេះញ៉ាំងឱ្យខ្ញុំភ្ញាក់។ ខ្ញុំសម្លឹងមុខនាងយ៉ាងពិនិត្យពិច័យ ទើបសួរថា៖
-បានសេចក្តីថា ម្តាយនាងស្លាប់ហើយឬ?
-ច៎ា ទេ អ្នកគ្រូ ម្តាយខ្ញុំនៅរស់។ គាត់នៅឯប្រទេសសិង្ហបុរី។ លោកប៉ាមានប្រសាសន៍ថា ម្តាយខ្ញុំជាតារាភាពយន្ត… តែខ្ញុំពុំដែលស្គាល់មុខម្តាយខ្ញុំសោះ។ តាំងពីតូចមក ខ្ញុំរស់នៅតែជាមួយលោកប៉ានិង មេដោះ។ មេដោះខ្ញុំទើបតែស្លាប់ចោលខ្ញុំប៉ុន្មានថ្ងៃនេះ។ ខ្ញុំស្ដាយគាត់ណាស់អ្នកគ្រូ ព្រោះគាត់ស្រឡាញ់ថ្នាក់ថ្នមខ្ញុំជាងមាតាបង្កើតរបស់ខ្ញុំទៅទៀត។ ផ្ទុយទៅវិញ ម្តាយខ្ញុំបង្កើតទៅចោលទុកឱ្យខ្ញុំនៅកំព្រាជាមួយលោកប៉ា… អ្នកគ្រូ! ជីវិតខ្ញុំអភ័ព្វណាស់!
ដោយសារខ្ញុំឮនាងនិយាយទាំងអួលដើមក ខ្ញុំក៏លែងហ៊ានសួរនាងទៀត។
* *
*
ខ្ញុំចេះតែនឹកឃើញរឿងរ៉ាវដែលសិស្សថ្មីខ្ញុំរៀបរាប់ឱ្យខ្ញុំស្តាប់។ ខ្ញុំមានមនោសញ្ចេតនាអាណិតនាងវាសនាយ៉ាងខ្លោចចិត្ត។ ខ្ញុំចេះតែស្រមៃឃើញរង្វង់ភក្ត្រវាសនាដែលក្រៀមស្រពោន ចេះតែឮសម្តីនាងត្អូញត្អែរ ហើយហាក់ឃើញកែវភ្នែកដែលមានទុក្ខនេះគ្រប់ពេលវេលា។ ខ្ញុំនឹកអនិច្ចា ហើយមាននិស្ស័យចង់ប្រោសប្រណីជួយនាងនេះឱ្យបានស្គាល់ភាពកក់ក្តៅខាងផ្លូវចិត្ត។ ខ្ញុំជឿថា នាងវាសនា ជាក្មេងកំព្រាដួងចិត្តម្នាក់ដោយខ្វះការថ្នាក់ថ្នម និងសេចក្តីស្នេហាពីមាតាបង្កើតយ៉ាងពិតប្រាកដ។
នៅក្នុងថ្នាក់ ខ្ញុំសម្គាល់ឃើញ វាសនាជាសិស្សម្នាក់យកចិត្តទុកដាក់ក្នុងការរៀនសូត្រណាស់។ នាងមានឫកពាសុភាពរាបសាទន់ភ្លន់។ អត្តចរិតនេះបណ្តាលឱ្យវាសនាក្លាយជាសិស្សសំណព្វម្នាក់របស់ខ្ញុំ។ រីឯវាសនាវិញ នាងក៏ដូចជាមាននិស្ស័យចំពោះខ្ញុំដែរ។ ហេតុនេះហើយបានជាធ្វើឱ្យនាង និងខ្ញុំមានការជិតស្និទ្ធ។
+ +
+
ពេលវេលាចេះតែកន្លងទៅមុខ។ ព្រឹកថ្ងៃអាទិត្យមួយ វាសនាបានមកលេងខ្ញុំដល់ផ្ទះ។ ខ្ញុំចំណាំឃើញថា គ្រប់ប្រយោគវាចាដែលនាងនិយាយរកខ្ញុំ នាងតែងរំឭកពីម្ដាយនាងជានិច្ច។
-អ្នកគ្រូ! ចិត្តអ្នកគ្រូល្អណាស់! បើខ្ញុំម្តាយមានចិត្តដូចអ្នកគ្រូ ខ្ញុំពុំដឹងជាសប្បាយយ៉ាងណាទេ តែខ្ញុំជាមនុស្សគ្មានសំណាងសោះ។ ខ្ញុំឆ្ងល់ណាស់អ្នកគ្រូ តើម្តាយខ្ញុំ នឹកខ្ញុំ ដូចខ្ញុំនឹកនិងត្រូវការគាត់ឬទេ? តើម៉ាក់ខ្ញុំចង់ឃើញខ្ញុំ ដូចខ្ញុំអន្ទះសាចង់ឃើញគាត់ដែរឬទេ?
-តើអ្នកគ្រូត្រូវឆ្លើយយ៉ាងណា បើអ្នកគ្រូពុំទាន់ធ្លាប់ធ្វើជាម្តាយគេនៅឡើយ តែអ្នកគ្រូជឿថា ធម្មតាចិត្តមាតាក្នុងលោកតែងតែគិតនិងស្រឡាញ់កូនណាស់។ មាតាណាក៏តែងមានកង្វល់ជាអចិន្ត្រៃយ៍ពីអនាគតវាសនារបស់បុត្រធីតា។ នៅក្នុងលោកនេះ មានមាតាអភ័ព្វច្រើនណាស់ដែលខំននាលតស៊ូជម្នះធម្មជាតិបង្ហូរញើសដើម្បីរកស៊ីចិញ្ចឹមនិងផ្តល់អនាគតឱ្យបុត្រធីតារបស់ខ្លួន។ អ្នកគ្រូមិនយល់ទឹកចិត្តមាតារបស់នាងទេ បើគាត់នៅរស់ គាត់ត្រូវតែស្វែងចង់ឃើញនាង។ ត្រង់ហ្នឹងហើយ ដែលអ្នកគ្រូនឹកថា ប្រហែលម៉ាក់របស់នាងស្លាប់ទៅហើយទេដឹង? តែណ្ហើយចុះ ទោះជាយ៉ាងណាក៏ដោយ បើម្តាយនាងនៅរស់ នាងគង់តែមានសំណាងជួបគាត់ថ្ងៃណាមួយមិនខាន។ នាងកុំតូចចិត្តពេក។ តាមពិត នាងនៅមានឪពុកម្នាក់ដែលស្រឡាញ់និងគិតដល់នាងណាស់។ ប៉ុណ្ណេះក៏ចាត់ជាភ័ព្វល្អទៅហើយដែរ បើប្រៀបជាមួយក្មេងកំព្រាដទៃទៀតក្នុងពិភពលោកយើងនេះ។ កុំគិតច្រើនពេក កុំបណ្តោយឱ្យអារម្មណ៍រវើរវាយផ្តេសផ្តាស។ សំខាន់ ត្រូវនាងខំផ្ចង់ស្មារតីឱ្យមូល ខំរៀនសូត្រឱ្យពូកែ និងវែងឆ្ងាយទៅមុខណ៎ា។
ខ្ញុំពោលលួងលោមសិស្សនេះទាំងខ្លោចផ្សា។ វាសនាសម្លឹងមុខខ្ញុំដោយក្រសែភ្នែកដ៏សែនកម្សត់ញ៉ាំងឱ្យចិត្តខ្ញុំកាន់តែអាណិតនាងខ្លាំងឡើងៗ។ ក្រោយពីសម្លឹងមុខខ្ញុំយ៉ាងយូរ នាងក៏ថ្លែងទៀតថា៖
-អ្នកគ្រូ ខ្ញុំចេះតែនឹកថា ម្តាយខ្ញុំមានរូបរាង មុខមាត់ និងសម្តីដូចអ្នកគ្រូអ៊ីចឹង! តើថ្ងៃណា ខ្ញុំបានជួបម្តាយខ្ញុំ?
ខ្ញុំរឹតតែរន្ធត់ចិត្ត។ នេះហើយឬទឹកចិត្តកណ្តែងកណ្តោចនៃក្មេងដែលខ្វះសេចក្តីស្នេហាពីមាតារបស់ខ្លួន។ ខ្ញុំឈរធ្មឹងពិចារណា«តើនៅក្នុងលោកយើងនេះ មានកុមារកំព្រាប៉ុន្មាននាក់? តើនាងរងាយ៉ាងណា? នាងពុំដែលស្គាល់សេចក្តីស្នេហា ខ្វះការកក់ក្តៅខាងផ្លូវចិត្ត ខ្វះការគ្រប់គ្រងថ្នាក់ថ្នមលួងលោម ខ្វះការអប់រំពីមាតា ដែលនាងត្រូវការចាំបាច់បំផុត… ឱ! ក្មេងកំព្រាទាំងឡាយក្នុងលោកអើយ!»
ខ្ញុំផ្តោតនេត្រាខ្ញុំទៅលើរង្វង់ភក្ត្រដ៏ក្រៀមស្រពោននៃវាសនាម្តងទៀត។ ខ្ញុំហាក់ដូចជាឮសម្រែកដួងចិត្តសិស្សនេះយំទួញគួរឱ្យខ្លោចផ្សាជាពន់ពេក។ ឱ! ហេតុអ្វីក៏ខ្ញុំមាននិស្ស័យចំពោះក្មេងនេះដល់ម្លឹង? មនុស្សធម៌ដែលជានិស្ស័យកំណើតរបស់ខ្ញុំរីកដាលធំឡើងៗជាលំដាប់ពេញបេះដូងខ្ញុំ។ ម្តងៗ ខ្ញុំហាក់ដូចជាចង់ស្គាល់មាតានាងវាសនាណាស់។ តើជានារីបែបណា? មានមុខមាត់ និងចិត្តគំនិតដូចម្តេចបានជាដាច់ចិត្តបោះបង់ឈាមដ៏ល្អរបស់ខ្លួនដោយគ្មាននឹកនាសោះយ៉ាងនេះ?។
* *
*
មួយឆ្នាំក្រោយមក វាសនាលែងជាសិស្សខ្ញុំទៀតហើយ។ នាងបានឡើងថ្នាក់ទី៥ទំនើបជាតិ (ថ្នាក់ទី៨បច្ចុប្បន្ន Classe de Cinquième) តែខ្ញុំនៅតែមានចិត្តរាប់អានក្មេងស្រីនេះដូចពីមុនដដែល។ ជាច្រើនដងណាស់មកហើយ ដែលវាសនាតែងតែទទូចអញ្ជើញខ្ញុំឱ្យទៅលេងផ្ទះនាង។ តែកន្លងមក ខ្ញុំរកលេសដោះស្រាយមិនព្រមទៅឡើយ។ តាមពិតទៅ ខ្ញុំប្រកាន់បន្តិចផង ព្រោះខ្ញុំជាស្រីក្រមុំ។ ខ្ញុំមិនចូលចិត្តទៅទីកន្លែងណាដែលមានប្រុសកំលោះ ឬបុរសពោះម៉ាយទេ។ ជាពិសេសទៅទៀត ខ្ញុំខ្លាចបិតានាងវាសនាយល់ច្រឡំលើចិត្តមេត្តាធម៌ដ៏ស្មោះរបស់ខ្ញុំចំពោះបុត្រីលោកផង។ ប៉ុន្តែ មិនដឹងចៃដន្យអ្វី នៅថ្ងៃមួយនោះ រថយន្តខ្ញុំខូច ត្រូវដាក់ឱ្យយានដ្ឋានជួសជុល។ នៅពេលចេញពីសាលា ខ្ញុំប្រុងឡើងជិះត្រីចក្រយាន (ស៊ីក្លូ) ស្រាប់តែ វាសនារត់ចេញមកកាត់ពីមុខ ហើយឃាត់ខ្ញុំ។
-អ្នកគ្រូ ខ្ញុំសូមអញ្ជើញអ្នកគ្រូជិះឡានជាមួយខ្ញុំវិញ។
ខ្ញុំហារមាត់ប្រុងប្រកែក ស្រាប់តែខ្ញុំឮវាចាបុរសម្នាក់ពោលមកខ្ញុំយ៉ាងពិរោះស្រទន់។
-បាទ! សូមអ្នកគ្រូអញ្ជើញជិះឡានជាមួយយើងវិញ ទាន!
-អ្នកគ្រូ នេះលោកប៉ាខ្ញុំ។
-អូហ៍! ច៎ា! ជម្រាបសួរលោក!
-បាទ! ជម្រាបសួរអ្នកគ្រូ! បើអ្នកគ្រូមិនយល់ទាស់ទេ ខ្ញុំនិងកូនស្រីសូមជូនអ្នកគ្រូទៅផ្ទះម្តង។
ខ្ញុំប្រកែកយ៉ាងណា ក៏បិតានិងបុត្រីនេះនៅតែទទូចហៅខ្ញុំឱ្យជិះរថយន្តជាមួយទាល់តែបាន។ ខ្ញុំលំបាកនិងរំខានក្នុងចិត្តជាពន់ពេក។
មួយស្របក់បន្ទាប់មក រថយន្តបានមកដល់ផ្ទះខ្ញុំ។ ជាការគួរសម ខ្ញុំអញ្ជើញអ្នកទាំងពីរឡើងផ្ទះខ្ញុំ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ នាងវាសនាដើរមើលរូបភាពផ្សេងៗដែលតាំងនៅលើជញ្ជាំង ជាឱកាសឱ្យបិតានាងចាប់ផ្តើមនិយាយឡើង៖
-ថ្ងៃនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានស្គាល់អ្នកគ្រូ។ វាសនាកូនស្រីខ្ញុំ តាំងពីបានចូលរៀនថ្នាក់អ្នកគ្រូមក នាងហាក់ដូចជាមានការប្រែប្រួលច្រើន ទាំងចម្រើនក្នុងការសិក្សា ទាំងរីករាយ ទាំងផ្លូវចិត្ត។ នាងឧស្សាហ៍និយាយសរសើរអ្នកគ្រូប្រាប់ខ្ញុំញឹកញយ។
-លោកដឹងទេ វាសនាជាក្មេងម្នាក់គួរឱ្យអាណិតណាស់។ នាងថ្លែងទុក្ខសោករបស់នាងប្រាប់ខ្ញុំគ្មានចន្លោះទេ។
-បាទ ពិតមែន កូននេះអភ័ព្វណាស់។ នាងព្រាត់ម្តាយតាំងពីអាយុមួយឆ្នាំ។ ចំណែកខ្ញុំ ជាអ្នកកាសែតតែងតែមានបេសកកម្មចេញទៅខេត្តញឹកញាប់។ ម្ល៉ោះហើយ កូនស្រីខ្ញុំរស់នៅជាមួយមេដោះច្រើនជាងនៅជាមួយខ្ញុំ។ ឥឡូវនាងកាន់តែធំឡើងហើយ។ ខ្ញុំតែងតែគិតដល់អនាគតនាងគិតដល់ពេលនាងពេញរូបរាងឡើង។ វាសនាទាមទារឱ្យខ្ញុំរកមាតាដ៏ល្អម្នាក់ឱ្យនាង។ នេះជាវ័យដែលនាងត្រូវការវត្តមាននរណាម្នាក់ដែលមានភេទដូចគ្នា គ្រាន់នឹងអាចពិភាក្សាបញ្ហាផ្សេងៗដែលនាងមិនអាចនិយាយជាមួយខ្ញុំកើត។
ពេលនោះ វាសនាស្ទុះសំដៅមករកបិតានាង។ នាងចាប់ទាញដៃបិតាបណ្តើរមកឈរនៅចំពីមុខកន្លែងព្យួររូបថតខ្ញុំ ហើយនិយាយ៖
-លោកប៉ា មើលនេះ រូបថតអ្នកគ្រូខ្ញុំស្អាតណាស់ មែនទេលោកប៉ា? រូបថតអ្នកគ្រូដូចរូបម៉ាក់ខ្ញុំឬទេ?
សែនហួសចិត្ត បិតានាងគ្រវីក្បាលមួយៗ ហើយសម្លឹងមុខខ្ញុំយ៉ាងយូរ។ ខ្ញុំអៀនស្ទើរតែរត់ចេញពីទីនេះ ហើយនឹកក្នុងចិត្តថា រូបខ្ញុំឯណាអាចប្រដូចស្មើនឹងតារាភាពយន្តដែលជាមាតានាងវាសនាបាននោះ?។
*
* *
ខ្ញុំបានសម្រេចថាទៅរួបរួមក្នុងពិធីបុណ្យខួបកំណើតរបស់នាងវាសនា ព្រោះខ្ញុំជឿថា វត្តមានរបស់ខ្ញុំនឹងអាចផ្តល់សេចក្តីរីករាយពិតប្រាកដចំពោះក្មេងកំព្រាមាតានេះ។
បន្ទាប់ពីការស្រស់ស្រូបម្ហូបអាហារ មានការរាំកម្សាន្តតាមសង្វាក់ទំនើបបរទេសផ្សេងៗ។ គូរាំប្រុសស្រីរាំលេងសប្បាយគ្រប់គ្នា។ ចំណែកខ្ញុំដែលមិននិយមសង្វាក់ញ័រញាក់លោតកន្ត្រាក់អស់ទាំងនេះ ខ្ញុំរីករាយនឹងអង្គុយមើលគេរាំវិញ។ រីឯបិតានាងវាសនាក៏យ៉ាងដូច្នេះដែរ លោកមិនរាំលេងនឹងគេឡើយបែរជានៅតែអង្គុយក្បែរខ្ញុំ។ ឃើញដូច្នោះ ខ្ញុំក៏និយាយជំរុញ៖
-សូមលោកអញ្ជើញទៅរាំលេងនឹងគេចុះ។
-បាទទេ ខ្ញុំចង់នៅកំដរអ្នកគ្រូ កុំឱ្យអ្នកគ្រូអផ្សុក។
ឮពាក្យអផ្សុក ខ្ញុំចង់តែផ្ទុះសំណើច។ ពាក្យអផ្សុកចំពោះខ្ញុំដូចជាយ៉ាងណាយ៉ាងណីទេ។ ខ្ញុំមិនដែលចេះអផ្សុកផងតាំងតែពីដឹងក្តីមក។ តើមានអ្វីដែលនាំខ្ញុំអផ្សុកកើត បើគ្រួសារបងប្អូនខ្ញុំចុះសម្រុងគ្នា។ ផ្ទះខ្ញុំមានគ្រប់ផាសុកភាព។ ខ្ញុំរស់នៅសប្បាយក្សេមក្សាន្តមិនចង់ទៅលេងទីណាផង។ ជាពិសេសទៅទៀត ខ្ញុំមិនដែលទំនេរឡើយ គឺខ្ញុំមើលសៀវភៅ ខ្ញុំស្រាវជ្រាវបំពេញចំណេះដឹងរបស់ខ្ញុំ។ ខ្ញុំក៏កំពុងបន្តវិជ្ជាថែមទៀតផងដែរ។ ពេលសម្រាកឬធុញថប់ ខ្ញុំគេងស្តាប់ចម្រៀងខ្មែរ។ ខ្ញុំដេរប៉ាក់និងរៀបចំផ្ទះសម្បែងជាដើម។ ដូច្នេះ ពេលវេលារបស់ខ្ញុំពេញអស់ដោយកិច្ចការគ្រប់ជំពូក។ ពេលនេះ ខ្ញុំមិនរាំ មកពីខ្ញុំមិនចូលចិត្តរាំ តែខ្ញុំក៏បានសប្បាយព្រោះបានអង្គុយមើលគេរាំដែរទេតើ។ ខ្ញុំក៏ឆ្លើយតបទៅបិតានាងវាសនាត្រង់ៗ៖
-ច៎ា! សូមលោកកុំបារម្ភ ខ្ញុំមិនចេះអផ្សុកទេ។
-សូមអ្នកគ្រូ អភ័យទោសឱ្យខ្ញុំផង ប្រហែលជាពាក្យអម្បាញ់មិញបណ្តាលអ្នកគ្រូអាក់អន់ស្រពន់ចិត្តទេដឹង បានជាអ្នកគ្រូនៅស្ងៀម…
-ច៎ាទេ! លោកកុំយកចិត្តទុកដាក់ពេក។ តាមពិត ខ្ញុំមិនដែលប្រកាន់ខឹងផ្តេសផ្តាស ឥតពិចារណាឡើយ។ យប់ជ្រៅហើយ ខ្ញុំសូមជម្រាបលាលោកត្រឡប់ទៅផ្ទះវិញ។
-អ្នកគ្រូ ចង់អញ្ជើញទៅវិញហើយឬ? (វាសនាសួរកាត់ភ្លាម) ខ្ញុំជូនអ្នកគ្រូទៅផ្ទះវិញ។ តោះ លោកប៉ាយើងជូនអ្នកគ្រូទៅ។ ខ្ញុំមិនឱ្យអ្នកគ្រូខ្ញុំទៅផ្ទះវិញម្នាក់ឯងទេ។
-មិនអីទេវាសនា អ្នកគ្រូយកឡានមកដែរទេតើ!
-វាសនានិយាយត្រូវ។ ខ្ញុំមិនហ៊ានបណ្តោយឱ្យអ្នកគ្រូបើកឡានត្រឡប់ទៅវិញក្នុងកណ្តាលយប់ស្ងាត់បែបនេះទេ។ ស្រុកយើងកំពុងមានអសន្តិសុខផង គ្រោះថ្នាក់មើលពុំឃើញទេណ៎ា។
-ច៎ាមែន! គួរឱ្យខ្លាចដែរ តែខ្ញុំជឿថា គ្មានរណាអាចប្រព្រឹត្តអំពើទុច្ចរិតមកលើយើងបានទេ បើយើងពុំធ្លាប់មានរឿងរ៉ាវជាមួយគេនោះ។ ខ្ញុំតែងតែមានជំនឿថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ណ៎ាលោក។ អរគុណលោកណាស់ដែលយកចិត្តទុកដាក់ជួយការពារខ្ញុំ។ គួរតែលោកទៅកំដរភ្ញៀវចុះ។ លោកទៅចោលគេឯទៀតដែលនៅពេញផ្ទះម៉េចនឹងកើត?
-មិនអីទេ! គេសុទ្ធសឹងតែជាបងប្អូននិងមិត្តមភ្តិជិតដិតទាំងអស់។ យើងស្គាល់ចិត្តគ្នាណាស់ មិនអាចមានរឿងអាក្រក់ទេ។ ពួកគេកំពុងជក់រាំលេងណាស់។
បិតានាងវាសនាក៏បើកឡានលោក ពីក្រោយរថយន្តខ្ញុំជូនខ្ញុំរហូតដល់មុខភូមិគ្រឹះ។ លោកជួយបើកទ្វាររបងឱ្យឡានខ្ញុំចូលទៅខាងក្នុងរបងទៀត។
ខ្ញុំចេញមកសម្តែងអំណរគុណ។ ខ្ញុំសម្លឹងមើលទៅក្នុងឡាន ឃើញវាសនាគេងផ្អៀងក រងាកចំហមាត់លង់លក់យ៉ាងស្រួល។ ខ្ញុំលើកដៃប្រណម្យសំពះលាបិតានាង។ លោកពុំបានលើកដៃតបមកខ្ញុំវិញទេ បែរជាឈរទ្រឹងសម្លឹងភក្ត្រខ្ញុំ ហើយបន្លឺវាចាតិចៗស្ទាក់ស្ទើរបែបញញើតញញើមមកកាន់ខ្ញុំ៖
-អ្នកគ្រូ! អ្នកគ្រូនៅចាំសម្តីកូនស្រីខ្ញុំដែលសួរខ្ញុំថា តើរូបអ្នកគ្រូដូចម្តាយនាងឬទេ? ខ្ញុំមិនអាចឆ្លើយបាននៅពេលនោះ ព្រោះខ្ញុំសែនសង្វេគអាណិតកូនស្រីខ្ញុំ។ នាងពិតជាស្រឡាញ់អ្នកគ្រូរហូតស្រមៃនិងចង់ដឹងថាមុខមាត់អ្នកគ្រូដូចមាតានាងឬទេ? នេះប្រហែលជាចង់បានអ្នកគ្រូជាមាតាហើយ។ វាសនាចង់បានមាតាម្នាក់ដែលមានចិត្តទូលំទូលាយសប្បុរស និងស្រឡាញ់នាង។ ច្រើនឆ្នាំហើយខ្ញុំសុខចិត្តរស់នៅជាបុរសពោះម៉ាយ ព្រោះខ្ញុំខ្លាចស្រីៗដែលអាងរូបសម្បត្តិ បោកចិត្តខ្ញុំឱ្យវង្វេង។ ខ្ញុំមិនហ៊ានរកប្រពន្ធទៀតតែ តាំងតែពីនោះមក ព្រោះខ្ញុំខ្លាចប៉ះចំស្រីដែលចិត្តមិនបានចំពោះបុត្រីខ្ញុំ។ ឥឡូវនេះ វាសនាបានរើសមាតាខ្លួនឯង។ ខ្ញុំយល់ថា ប្រសើរបំផុត។ ចំណែកខ្លួនខ្ញុំវិញ តាំងពីថ្ងៃដំបូងដែលវាសនាដំណាលពីអ្នកគ្រូប្រាប់ខ្ញុំ ទោះជាកាលណោះ ខ្ញុំមិនទាន់យល់និងស្គាល់អ្នកគ្រូ ខ្ញុំដឹងថា ខ្លួនខ្ញុំបានលួចស្រឡាញ់អ្នកគ្រូ។ ខ្ញុំបានច្នៃរូបរាងអ្នកគ្រូទុកក្នុងដួងចិត្តជាស្រេចទៅហើយ។ ពេលខ្ញុំបានយល់បានស្គាល់អ្នកគ្រូ ទោះបីជាការស្គាល់នេះមានរយៈពេលខ្លីមែន ប៉ុន្តែ ខ្ញុំរឹតតែពិបាកទ្រាំនៅក្នុងចិត្ត… ខ្ញុំសូមអ្នកគ្រូអត់ទោស… មេត្តាសន្តោសប្រណីជីវិតឥតន័យរបស់ខ្ញុំនិងស្រោចស្រង់វាសនាអនាគតកូនស្រីអភ័ព្វរបស់ខ្ញុំផង… អ្នកគ្រូយល់យ៉ាងណាដែរ?
ខ្ញុំភ្លេចអស់ពីការខ្មាសអៀនដែលហ៊ានឈរតែពីរនាក់កណ្តាលយប់ស្ងាត់ ដោយសារតែឥទ្ធិពលវាចារបស់បិតារបស់សិស្សខ្ញុំ។ អារម្មណ៍កម្សត់នេះហាក់ដូចជាបណ្តាលឱ្យខ្ញុំចង់ស្តាប់និងចង់ឮតទៅទៀត។ ថ្វីបើខ្ញុំពុំដែលនឹកគិតថា រឿងនេះអាចបណ្តាលឱ្យដល់ដំណាក់នៃសេចក្តីស្នេហាក្តី។ ខ្ញុំឥតវាចានឹងថ្លែង ព្រោះពិសមន្តនៃវាចាទាំងនេះចងខ្ទាស់អណ្តាតខ្ញុំឱ្យរឹងគាំង។ ខ្ញុំឈរទ្រឹងទាំងដើមទ្រូងញាប់ញ័រខ្លាំង លុះត្រាតែប្រយោគថ្មីនៃបិតានាងវាសនាបន្លឺបន្ត៖
-ខ្ញុំ! ខ្ញុំ! ចង់ស្នើចិត្តអ្នកគ្រូជាមុនសិន… មុននឹងចូលតាមទំនៀមទម្លាប់… តើអ្នកគ្រូមេត្តាយើងទាំងពីរឬទេ?
សតិសម្បជញ្ញៈខ្ញុំដាស់តឿនហើយបញ្ជាឱ្យខ្ញុំនិយាយ៖
-សូមលោកអភ័យទោស ខ្ញុំពុំអាចឆ្លើយបានភ្លាមទេ។ នៅកណ្តាលរាត្រីដូច្នេះ ការនៅឈរនិយាយគ្នាតែពីរនាក់បែបនេះ ពុំសមរម្យចំពោះភ្នែកអ្នកផងទាំងពួងទេ។ បើគេឃើញ គេមុខជាដៀលត្មះខ្ញុំ នោះកិត្តិយសជាស្រីរបស់ខ្ញុំនិងកិត្តិយសរបស់គ្រួសារខ្ញុំច្បាស់ជាត្រូវគេនិន្ទាជាដាច់ខាត។ សូមលោកទុកពេលឱ្យខ្ញុំគិតសិន។ ខ្ញុំជម្រាបលាសិនហើយ។
ខ្ញុំចូលទៅក្នុងផ្ទះយ៉ាងលឿន។ នៅពេលដែលខ្ញុំចូលដល់បន្ទប់ខ្ញុំ ខ្ញុំពុំទាន់ឮសំឡេងរថយន្តបិតានាងវាសនាបរចេញពីមុខផ្ទះខ្ញុំនៅឡើយ។
មួយស្របក់ក្រោយមក ទើបខ្ញុំឮសូររថយន្តលោកបញ្ឆេះម៉ាស៊ីនបរចេញទៅ។ ដូចដកបន្លាចេញពីទ្រូងដែលកំពុងតែលោតក្តុកក្តាក់។រាត្រីនោះឯង ខ្ញុំពិបាកធ្មេចភ្នែកគេងម្ល៉េះ! ព្រះអើយ!ខ្ញុំមានមហាវិប្បដិសារៈ។ ប្រសិនបើខ្ញុំមិនទៅចូលរួមក្នុងបុណ្យខួបកំណើតនេះ ខ្ញុំមិនបានឮពាក្យអស់ទាំងហ្នឹងឡើយ។ គឺជារឿងមួយដែលនាំឱ្យខ្ញុំពិបាកដោះស្រាយជាពន់ពេក។ ម្យ៉ាងទៀត ខ្ញុំសែនស្តាយនឹងអំពើរបស់ខ្ញុំដែលមិនសមអីនឹងនៅឈរនិយាយសាសងជាមួយនឹងបុរសនារាត្រីស្ងាត់។ តាំងពីខ្ញុំពេញរូបពេញរាងមក ខ្ញុំមិនដែលប្រព្រឹត្តបែបនេះទេ។
ឱ! ប្រសិនបើមានគេឃើញខ្ញុំ តើគេនឹងដៀលត្មះរិះគន់បកស្រាយអំពីខ្ញុំយ៉ាងណា។ ជាពិសេសក្នុងនាទីខ្លួនជាអប់រំគេផង តើសមយ៉ាងណាទៅ?ខ្ញុំស្រឡាញ់និងរក្សាសេចក្តីថ្លៃថ្នូរក្នុងនាមជានារីក្រមុំ។ ខ្ញុំការពារកិត្តិយសក្រមុំរបស់ខ្ញុំ ដែលជាកិត្តិយសទាំងមូលនៃកេរ្តិ៍ឈ្មោះគ្រួសារខ្ញុំ។ កើតមកជាតិនេះ ខ្ញុំមិនចង់ឱ្យមានឈ្មោះអាក្រក់ឡើយ។ ខ្ញុំនឹកក្នុងចិត្ត៖
-លោកប៉ា! លោកម៉ាក់! សូមលោកអ្នកមានគុណអភ័យទោសឱ្យកូនផង កូនបានធ្វើអំពើមួយពុំសមរម្យសោះ។ តាំងពីកើតមក កូនពុំដែលនាំរឿងអីឱ្យលោកបារម្ភ និងធ្វើឲ្យលោកខ្វះសេចក្តីទុកចិត្តលើរូបកូនទេ។ គំរូដ៏ល្អ ដំបូន្មានដ៏ប្រពៃ ពូជពង្សដ៏ថ្លៃថ្នូររបស់យើង កូនតែងតែយកតម្រាប់តាមឥតល្អៀង និងចង់រក្សាតទៅដើម្បីជាគំរូដល់ប្អូនៗ។ កូនសែនស្តាយនិងការដែលកូនឈរនិយាយជាមួយបុរសម្នាក់ដែលកូនយល់ថា ជាអំពើមួយមិនសមរម្យនិងគួរឱ្យមានក្តីអាម៉ាស់។ កូនមានការសោកស្តាយណាស់។
*
* *
ទិវារាត្រីផ្លាស់វេនគ្នាឥតឈប់ឈរ។ ខ្នើតហើយរនោច មួយខែ ពីរខែ បីខែ កន្លះឆ្នាំ មួយឆ្នាំក៏កន្លងទៅ ខ្ញុំនៅតែពុំអាចដោះស្រាយបាន ខ្ញុំនៅតែគ្មានចម្លើយ។ មិនត្រឹមតែសាកសួរចិត្តខ្ញុំផ្ទាល់ប៉ុណ្ណេះទេ បិតានាងវាសនាបានទាំងរកចាស់ទុំមានមុខមានមាត់ចូលមកស្តីដណ្តឹងខ្ញុំតាមទំនៀមទម្លាប់ តែខ្ញុំនៅតែពុំអាច ទោះជាខ្ញុំអាណិតគេយ៉ាងណាក្តី ក៏ខ្ញុំត្រូវតែគិតអនាគតខ្ញុំដែរ ព្រោះវ័យបិតានាងវាសនានិងវ័យខ្ញុំខុសគ្នាច្រើនណាស់ ហើយថែមទាំងមានបុត្រីធំសឹងកម្ពស់ខ្ញុំទៅហើយ។ តាមពិត ខ្ញុំពុំដែលចេះមានចិត្តអាណិតបុរសណា ដូចអាណិតលោកនេះឡើយ។ តែទោះបីជាយ៉ាងនេះក្តី ខ្ញុំតាំងចិត្តថា ខ្ញុំពុំអាចទទួលពាក្យស្នើនេះបានជាដាច់ខាត។ ខ្ញុំយល់ថា ខ្ញុំនៅតែមានមធ្យោបាយផ្សេងៗសម្រាប់ផ្តល់ការសប្បាយដល់នាងវាសនាក្មេងកំព្រាម្តាយដ៏កម្សត់នេះ ក្រៅពីមធ្យោបាយធ្វើជាភរិយារបស់បិតានាងវាសនា។
ខ្ញុំសែនខ្វាយខ្វល់ពេកកន្លង។ ខ្ញុំពុំដែលចង់ឱ្យជីវិតពីរនេះកើតទុក្ខដោយសាររូបខ្ញុំឡើយ។ កំពុងតែអង្គុយគិតពិចារណា ស្រាប់តែទូរសព្ទរោទិ៍ឡើង។ ខ្ញុំលើកស្តាប់។ គឺនាងវាសនា។ ម្តងនេះ នាងដាច់ចិត្តសាកសួរខ្ញុំផ្ទាល់ខ្លួនឯង។ ខ្ញុំឆ្លើយថា៖
-វាសនា ដូចវាសនាស្គាល់ចិត្តអ្នកគ្រូយូរឆ្នាំមកហើយ អ្នកគ្រូអាណិតស្រឡាញ់និងគិតវាសនាយ៉ាងណាពីមុន គឺនៅតែយ៉ាងនោះដដែល។ អ្នកគ្រូស្តាយណាស់ អ្នកគ្រូពុំអាចធ្វើអ្វីឱ្យហួសពីសន្តានចិត្តពីមុនរបស់អ្នកគ្រូទេ។ អ្នកគ្រូអរគុណដែលនាងស្រឡាញ់អ្នកគ្រូ។ អ្នកគ្រូនៅតែអាណិតហើយស្រឡាញ់នាងដូចពីមុន ជឿអ្នកគ្រូចុះ។ អ្នកគ្រូសង្ឃឹមទៀតថា ការបដិសេធរបស់អ្នកគ្រូពុំមែនជាឧបសគ្គនាំឱ្យការរាប់អានរវាងយើងទាំងពីរមានការប្រេះឆាឡើយមែនទេវាសនា?
នាងវាសនាឥតបានឆ្លើយតបនិងពាក្យចុងក្រោយរបស់ខ្ញុំនេះផង តែបែរជាសួរខ្ញុំ៖
-តើប៉ាខ្ញុំអាចនិយាយជាមួយនឹងអ្នកគ្រូបានទេ អ្នកគ្រូ?
-ហ៊ឺ! វាសនា អ្នកគ្រូគ្មានពាក្យអ្វីឆ្លើយតបជូនប៉ានាងទេ។
ស្ងាត់ឈឹង មួយនាទីក្រោយមក ខ្ញុំឮសូរសំឡេងឆ្លើយឆ្លងគ្នាល្វើយៗរវាងបិតានិងបុត្រីពីចុងទូរសព្ទម្ខាង។ ខ្ញុំស្តាប់ឮការសន្ទនានេះគ្មានសល់៖
-ប៉ា! សូមប៉ាអត់ទោសឱ្យកូនផង។ នេះមកពីកូនទេបានជាប៉ាត្រូវកើតទុក្ខ ត្រូវទទួលការអាម៉ាស់។ សូមប៉ាកុំខឹងនឹងកូនណ៎ាប៉ាណ៎ា។
-វាសនាកូនសម្លាញ់ប៉ា! កូនស្រីគ្មានកំហុសទេ។ គឺរូបប៉ា និងម្តាយបង្កើតរបស់ឯងទេ ដែលជាអ្នកមានកំហុសយ៉ាងធ្ងន់។ កំហុសអត់ទាំងនេះហើយដែលជាកត្តានាំមកនូវទុក្ខសោកផ្តល់ឱ្យកូនស្រីរហូតដល់សព្វថ្ងៃនេះ។ ប៉ាសោកស្តាយណាស់! ប៉ាអាណិតកូនណាស់។ ណ្ហើយចុះ! យើងខំកាត់ចិត្តទៅកូន។ បើអ្នកគ្រូកូន គេស្អប់យើងហើយ យើងទ្រាំទៅ ធ្វើម្តេច…
-ប៉ា! អ្នកគ្រូមិនស្អប់យើងទេ។ ទាំងនេះ បណ្តាលមកតែពីសំណាងអាក្រក់របស់កូនទេ ប៉ាអើយ! បានជាកូនឥតមានម្តាយនឹងគេ… ហ៊ឹក.. ហ៊ឹក… កូនឃើញគេមានម្តាយគ្រប់គ្នា… ម្តាយគេថ្នាក់ថ្នមគេ គិតគេ តុបតែងឱ្យគេ… គេសប្បាយណាស់ អភ័ព្វអ្វីតែរូបកូន…
-កូនស្រីបណូលចិត្តប៉ា! កុំតូចចិត្តពេកកូន។ វាសនាមនុស្សយើងមិនដូចគ្នាទេ។ កូនស្រីប៉ាឆ្នាំនេះកាន់តែធំហើយ។ ពីថ្ងៃនេះទៅ ប៉ាឈប់ទៅធ្វើការឆ្ងាយចោលកូនដូចពីមុនទៀតហើយណ៎ា។ ប៉ានិងនៅមើលកូនជំនួសម្តាយឯង។ ឈប់ព្រួយចិត្តទៅកូនសម្លាញ់ ប្រាប់ប៉ាមើល តើកូនចង់បានអ្វី?
-កូនឥតចង់បានធ្វើទេ ចង់តែឱ្យប៉ាស្រឡាញ់កូន គិតដល់កូន នៅជិតកូនណ៎ាប៉ាណ៎ា។
ខ្ញុំស្តាប់ឮការសន្ទានារវាងបិតានិងបុត្រីអភ័ព្វនេះទាំងឧរាក្តុកក្តួលពន់ពេក។
ទោះជាអ្វីក៏ដោយ បើខ្ញុំសម្រេចយ៉ាងណាហើយ ខ្ញុំទៅតែរក្សាការប្តេជ្ញានោះឥតប្រែក្រឡាស់ឡើយ។ សេចក្តីខ្លោចផ្សាដែលកើតចេញពីមេត្តាធម៌នេះនៅតែដិតជាប់ក្នុងសន្តានចិត្តខ្ញុំរហូតដល់ឥឡូវ។
តាំងពីនោះមក ឱ្យតែឃើញក្មេងកំព្រា មិនថា ជាតិសាសន៍អ្វីទេ ខ្ញុំតែងមានចិត្តអាណិតចង់ជួយស្រោចស្រង់ ចង់យកមកចិញ្ចឹមអប់រំបីបាច់ថែរក្សា។
ដូចក្នុងបច្ចុប្បន្នកាលនេះ ខ្ញុំសូមបង្អោនកាយគោរព ហើយស្ងើចសរសើរយ៉ាងស្មោះដល់មនុស្សគ្រប់រូបដែលមានមនុស្សធម៌ សប្បុរសធម៌ទូលំទូលាយជួយចិញ្ចឹមផ្គត់ផ្គង់ព្យាបាលក្មេងកំព្រាខ្មែរដែលឪពុកម្តាយនាងត្រូវខ្មែរក្រហមសម្លាប់អស់ដើម្បីឱ្យកុមារាកុមារីអភ័ព្វទាំងនោះបានស្គាល់ បានទទួលការគ្រប់គ្រងយ៉ាងកក់ក្តៅ ស្គាល់ជីវិតគ្រួសារ បានរៀនសូត្រជាក្មេងដែលមានភ័ព្វមានមាតាបិតានៅមូលគ្នាសុខដុមរម្យនាប្រកបទៅដោយសុភមង្គល។
តែអនិច្ចាអើយ! ខ្ញុំខ្លោចផ្សាអីម្ល៉េះ! កាលបើខ្ញុំគិតដល់វាសនាអនាគតនៃក្មេងកំព្រាក្នុងប្រទេសកម្ពុជា។ តើវាសនាអនាគតនៃកុមារកំព្រាទាំងនោះ និងទៅជាយ៉ាងណាដែរ?
-ចប់-
ស្ត្រាស់បួរ ថ្ងៃទី១៣ មេសា ១៩៨៣
កែសម្រួលនៅ ម៉ុងទីញី ថ្ងៃទី២៨ មេសា ២០១៣