កំណាព្យ៖ដំណោះស្រាយបែបណា?ដោយ ទី ធាវី

១.ទុក្ខអើយទុក្ខសត្វមានរៀងខ្លួន               ទុក្ខអើយរុកកួនក្នុងឱរា

    ទុក្ខខ្ញុំទុក្ខធំទុក្ខគ្រួសារ                         ទុក្ខអើយខ្លោចផ្សាក្រៃកន្លង។

២.ទុក្ខអើយទុក្ខព្រួយនឹកដល់ម្តាយ             ទុក្ខខ្ញុំសែនស្តាយខុសបំណង

    ទុក្ខអើយទុក្ខសោកសែនសៅហ្មង           អស់ឱចំណងស្រាយយ៉ាងណា?

៣.ម្តាយខ្ញុំនៅស្រុកស្ថិតនៅឆ្ងាយ                ខ្ញុំឃ្លាតចាកកាយមកសិក្សា

    មករៀនភ្នំពេញឆ្ងាយចំការ                     ហើយបានរៀបការដោយចិត្តឯង។

៤.ពេលនេះទុក្ខខ្ញុំព្រោះស្នេហា                    ទុក្ខអើយខ្លោចផ្សាសែនចំបែង

    ទុក្ខអើយទុក្ខខ្ញុំអាប់ដូចផ្សែង                 ​   កណ្តោចកណ្តែងគិតយ៉ាងណា?   

៥. ខ្ញុំមានកូនហើយដល់ទៅពីរ                      រស់នៅសំភីឥតខ្លឹមសារ

     បាយទឹកមិនដឹងពីធ្វើការ                         ប្រពន្ធយល់ថាហត់ដូចគ្នា។

៦.ខោអាវរូបខ្ញុំបោកខ្លួនឯង                          ទ្រូងអើយចំបែងមានកម្មពៀរ

    ទុក្ខអើយទុក្ខខ្ញុំសែនគ្រាំគ្រា                       ទុក្ខកម្មវេរាទុក្ខគ្រួសារ។

៧.ឯម្តាយនៅស្រុកគិតថាខ្ញុំ                           បានក្តីសុខុមភ្លេចមាតា

    កូនអកតញ្ញូគ្មានមេត្តា                               ម្តាយរស់ខ្លោចផ្សាតែម្នាក់ឯង។  

៨. ទុក្ខអើយទុក្ខខ្ញុំទុក្ខខ្លាំងណាស់                    ទុក្ខខ្វល់ម្តាយចាស់រស់ចំបែង

      ទុក្ខក្នុងគ្រួសារត្រូវចាត់ចែង                      កូនប្រពន្ធឯងម្តាយបង្កើត៕

                                                              

                                                              

         

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s